ឧបនាយករដ្ឋមន្ត្រី NGUYEN XUAN PHUC ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង BUSAN
|
ឧបនាយករដ្ឋមន្ត្រី NGUYEN XUAN PHUC ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង BUSAN (http://baodientu.chinhphu.vn/) |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយ អភិបាលទីក្រុង BUSAN (កូរ៉េខាងត្បូង)
លោក Hur Nam Sik នារសៀលថ្ងៃទី១ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានចាត់ទុកថា៖ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
រវាង វៀតណាមនិងកូរ៉េខាងត្បូង កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ កាន់តែស៊ីជំរៅ និងមាន ប្រសិទ្ធិភាព ពីមួយថ្ងៃទៅមួយថ្ងៃ និងលើគ្រប់វិស័យ។ កូរ៉េខាងត្បូងបានក្លាយទៅ
ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់វៀតណាមខាងការវិនិយោគផ្ទាល់
ពាណិជ្ជកម្ម ពលកម្ម…។ល។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ លោកអភិបាល និង
រដ្ឋអំណាច ទីក្រុង Busan បន្តយកចិត្តទុកដាក់ ស្វែងរកវិធានការ របៀបមានប្រសិទ្ធិ
ភាព ដើម្បីជំរុញ និងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។ រដ្ឋាភិបាលវៀតណាមនឹងបន្តខំប្រឹងប្រែង
កែលំអរ បរិយាកាសវិនិយោគ បង្កលក្ខណះសំរាប់វិនិយោគិន ដែលក្នុងនោះមាន វិនិយោគិនមកពីកូរ៉េខាងត្បូង វិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ លោក
Nguyen Xuan Phuc មានគោលបំណងថា៖រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋអំណាច
ទីក្រុង Bunsan បន្តយកចិត្តទុកដាក់ ជយយឧបត្ថម្ភនិងបង្កលក្ខណងាយស្រួល សំរាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងរកស៊ីនៅកូរ៉េខាងត្បូង
នាពេលខាងមុខនេះ៕