ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅអាមេរិក។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vovgiaothong.vn) |
VOV-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅអាមេរិក
ចាប់ពីថ្ងៃទី២១ដល់៣០សីហា។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានការជួបសន្ទនាទ្វេភាគីជាមួយមជ្ឈដ្ឋាន
អ្នកនយោបាយអាមេរិក ជួបធ្វើការជាមួយការិយាល័យសម្របសម្រួលបង្កា
ប្រឆាំង AIDS ទូទាំងពិភពលោកជាដើម។ ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមកម្មវិធីថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់
វៀតណាមនៅមហាវិទ្យាល័យ Havard ជាមួយប្រធានបទមានប្រយោជន៍ជាច្រើន។ ដំណើរបំពេញទស្សនកិច្ចការងារនៅអាមេរិករបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc គឺសំដៅបង្កើនថែមទៀតការយល់ដឹងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក៕
-VOV