ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam |
(VOV)_នារសៀលថ្ងៃទី៦ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មាភិ
បាលមុខព្រួញ ខេត្ត Quang Nam ក្នុងឱកាសទៅបំពេញការងារនៅតំបន់ភាគកណ្ដាល
វៀតណាម។ ក្រោយរយៈពេលជិត២០ឆ្នាំកសាងនិងអភិវឌ្ឍន៍ ខេត្ត Quang Nam បាន
មានការអភិវឌ្ឍន៍លោតផ្លោះ ជាខេត្តមួយក្នុងចំណោមខេត្តទីក្រុងចំនួន១២ មាន
បរិមាណប្រាក់បង់ថវិការដ្ឋច្រើនបំផុត។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានស្នើអោយកម្មាភិបាល បក្ខជន បុគ្គលម្នាក់ៗ ត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះ
ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលថ្មីនេះ៖
“ យើងត្រូវប្រែក្លាយសុបិនអោយទៅជាការពិត ដើម្បីខេត្ត Quang Nam អភិ
វឌ្ឍន៍ថែមទៀត បង្កើនប្រាក់ចំណូលសំរាប់ប្រជាជន និងផលិតកម្មដើម្បីនាំចេញ។
ខ្ញុំមានគោលបំណងថា៖ ថ្នាក់ដឹកនាំរខេត្ត ស្រុក ឃុំយល់ដឹងអំពីបញ្ហានេះកាន់តែ
ជ្រាលជ្រៅជាងថែមទៀត។ ក្រៅពីនោះ រណសិរ្យមាតុភូមិវៀតណាម នៅតាមតំបន់
នានាក៏ត្រូវផ្សព្វផ្សាយចំពោះប្រជាជន អង្គភាពអាជីវកម្ម រួមគ្នាអភិវឌ្ឍន៍៕”