ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីវិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីវិទ្យុសម្លេងវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីវិទ្យុសម្លេងវៀតណាម()

 

(VOV)_ក្នុងឱកាសទទួលនិទាឃរដុវឆ្នាំ ២០១៣ នាព្រឹកថ្ងៃ ៦ មករាឧបនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ​ បាន​អញ្ជើញមកសាកសួរសុខ
ទុក្ខ និងជូនពរឆ្នាំថ្មីនៅវិទ្យុសម្លេងវៀតណាម។ ​ជួបសំណះសំណាលជាមួយបណ្ដា
កម្មាភិបាល ស្នូលរបស់វិទ្យុសម្លេង​វៀតណាម ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ​
បានសង្កត់ធ្ងន់​ថា÷​ឆ្នាំ ២០១២ ពិភពលោកមានការបំរែបំរួលជាច្រើន អំពីសេដ្ឋកិច្ច  នយោបាយ និងបានមានការជះឥទ្ធិពលជាច្រើនដល់វៀតណាម។ ប៉ុន្តែ ដោយសារ
ការ​ប្តេជ្ញាចិត្ត សាមគ្គីភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ព​ទាំងមូល  វៀតណាមបានរក្សារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពសង្គមត្រូវ​បាន ធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ ការពារប្រទេស សន្តិសុខ និង
អធិបតេយ្យភាពប្រទេសជាតិត្រូវបានកាបារយ់ាងរឹងមាំ។ រួមចំណែកចូលក្នុងបណ្ដា
ជោគជ័យនោះ  មានតួនាទីដ៏សែនសំខាន់ របស់​បណ្ដាមធ្យោបាយឃោសនា ដែល
ក្នុងនោះមាន វិទ្យុសម្លេងវៀតណាមផង។ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ​ក៏បាន សង្កត់ធ្ងនថា÷ ​ក្នុងរយះ​ពេលឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាម បានមានការផ្លាស់ ប្តូរជាច្រើន អំពីខ្លឹមសារនិងរូបភាពធ្វើសកម្មភាព។ គុណភាពបណ្ដាកម្មវិធី បណ្ដា
មធ្យោបាយ​ផ្សព្វផ្សាយរបស់វិទ្យុត្រូវបានលើកកំពស់ បំពេញរាល់​តម្រូវការរបស់​មិត្តអ្នកស្តាប់និងទស្សនិកជន​នៅក្នុងនិងក្រៅប្រទេស។ ឧបនាយករដ្ឋមន្ត្រី​ Nguyen
Xuan Phuc ​បានផ្ញើសេចក្ដីជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល អ្នកយកព័ត៍មាន ​បុគ្គលិកនៃ
វិទ្យុស ម្លេងវៀតណាមគ្រប់រូប និងមិត្តអ្នកស្តាប់និងទស្សនិកជននៅក្នុងនិងក្រៅ
ប្រទេសទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ