ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បំពេញការងារនៅខេត្ត Gia Lai
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បំពេញការងារនៅខេត្ត Gia Lai (VOV) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅដំបន់ Tay Nguyen នាព្រឹកថ្ងៃទី១០មិនា
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រួម
ជាមួយក្រុមការងារមជ្ឈឹមបានបំពេញការងារនៅខេត្ត Gia Lai អំពីស្ថានភាពសេដ្ឋកិច្ច
សង្គមនិងការងារកិច្ចការបរទេសបោះបង្គោលខ័ណ្ឌសីមាព្រំដែន។ លោក Pham Binh
Minh បានវាយតំលៃខ្ពស់សមិទ្ធិរបស់ខេត្ត Gia Lai ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ក្នុងនោះមានការអនុវត្តល្អការងារបោះបង្គោលខ័ណ្ឌសីមាព្រំដែននិងកិច្ចការបរទេស។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានរំលឹកខេត្ត Gia Lai បន្តបើកទូលាយទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តព្រំដែនរតនៈគិរីកម្ពុជា៕