ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា (phambinhminh.net) |
Vovworld-នារសៀលថ្ងៃទី៨មិនា បន្ទាប់ពីដំណើរទស្សនានិងពិនិត្យព្រំដែននៅ
ប៉ុស៌ការពារព្រំដែន Bu Prang ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh រួមជាមួយក្រុមការងាររដ្ឋាភិបាលបានជួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Dac Nong អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការបរទេសនិងបោះ
បង្គោលខ័ណ្ឌសីមាព្រំដែន។ ថ្លែងមតិនៅទីនេះលោកឧបនាយករដ្ឋមន្ត្រី Pham Binh
Minh បានសង្កត់ធ្ងន់ថា៖
“នាពេលកន្លងមក យើងបានសំរេចបោះបង្គោលព្រំដែនមួយចំនួននិងការព្រម
ព្រៀងជាមួយកម្ពុជាប៉ុន្តែនៅសល់កន្លែងចំនួន៧ក្នុងនោះមានបង្គោលព្រំដែននៅ Bu
Prang ពុំទាន់បានបោះនៅឡើយ។ យើងបានសមរេចការបោះបង្គោលខ័ណ្ឌសីមា
ព្រំដែនរួចរាល់ជាមួយចិនឡាវនិងខ្សែព្រំដែនលើដីគោកទាំងអស់កំពុងបានគ្រប់គ្រង
ក្នុងសន្តិភាព រីឯជាមួយកម្ពុជាយើងនឹងមានខ្សែផ្លូវព្រំដែនលើដីគោកសន្តិភាពមិត្តភាព
ទាំងស្រុងបំរើឲ្យគោលដៅការពារអធិបតេយ្យភាពសន្តិសុខព្រំដែន៕”