ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហាររបស់ VOV
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី |
(VOVworld)-នាថ្ងៃទី២៧កុម្ភៈនៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំ
ពិធីប្រកាសការផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថភាពម្ហូងអាហារដែល
ចាក់ផ្សាយនៅលើប្រេកង់វិទ្យុ FM 89 ។ចាប់ពីថ្ងៃទី២៧កុម្ភៈ កាណាល់ផ្សាយនេះ
នឹងគ្រប់ដណ្តប់រលកធាតុអាកាសលើទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Can
Tho និងបន្ទាប់មកគឺទីក្រុង Da Nang ។អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំមានការច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិតក្នុងការ
អនុវត្តជាក់ស្តែង។ គប្បីស្វែងរកនូវចំណេះដឹង ធ្វើយ៉ាងម៉េចឲ្យចំណេះដឹងអំពីអនា
ម័យសុវត្ថភាពម្ហូងអាហារត្រូវបានរីកសាយភាយក្នុងសង្គម ហើយប្រការសំខាន់
បំផុតគឺចលនាបានមនុស្សគ្រប់រូបរួមដៃធានាសុវត្ថិភាពម្ហូបអាហារ ដើម្បីបំពេញល្អ
ការងារចែទាំសុខភាពសម្រាប់ប្រជាជន”។
|
អគ្គនាយក លោក Nguyen The Ky (កណ្តាល)នៅ Studio VOV FM 89 |
រីឯខ្លួនវិញ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឲ្យ
ដឹងថា៖
“ត្រូវបានដំណើរសកម្មភាពជាផ្លូវការចំនឹងទិវាគ្រូពេទ្យវៀតណាមជាប្រការ
ដែលអ្នកកាសែតគ្រប់រូបថ្លែងអំណរគុណចំពោះគ្រូពេទ្យដោយកាតព្វកិច្ចឧត្តង់ឧត្តម
គឺថែទាំសុខភាពសម្រាប់ប្រជាជន”៕