ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមវេទិកាទូទាត់អេឡិកត្រូនិកវៀតណាម
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមវេទិកាទូទាត់អេឡិកត្រូនិកវៀតណាម |
(VOV)_ វេទិការស្ដីអំពី៖ការទូទាត់អេឡិកត្រូនិកវៀតណាម ២០១៥ (VEPF
២០១៥) ដោយប្រធានបទ៖ តភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការទូ
ទាត់អេឡិកត្រូនិក ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
ក្នុងសភាពការណ៍ពាណិជ្ជកម្មអេឡិកត្រូនិកវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា ប៉ុន្តែការទូទាត់ជាសាច់ប្រាក់នៅតែមានសមមាត្រខ្ពស់ ប្រហែល៦៥%។ តាម
ឧបនាយករដ្ឋមន្ត្រីថា៖ បណ្ដាលក្ខណះអំពីហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមត្រូវ
បានរៀបចំរួចរាល់ហើយ ឆ្លើយតបនឹងតម្រូវការរបស់ការទូទាត់Online ។ លោក
Vu Duc Dam បានចាត់ទុកថា៖ ដើម្បីការទូទាត់អេឡិកត្រូនិកប្រកបដោយប្រសិទ្ធិ
ភាព ត្រូវមានការតភ្ជាប់រវាងភាគីទាំងឡាយ៕