ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០១៣
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (http://vneconomy.vn/) |
(VOV)_នាថ្ងៃទី ២៦ ធ្នូ ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ និងការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៤ របស់ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ន ដំណើរការសកលភាវូបនីយកម្មកំពុងចូលក្នុងដំណាក់កាលថ្មី ទាមទារអោយវៀតណាមត្រូវឈានទៅមុខ ត្រូវបង្កើតកម្លាំងចលករថ្មី។ ដូច្នេះ ផ្នែកព័ត៍មាននិងផ្សព្វផ្សាយវៀតណាមត្រូវមានការអភិវឌ្ឍន៍ខ្លាំងក្លា បន្តដើរតួនាទីបើកផ្លូវ ក្ដាប់ជាប់រាល់និន្នការថ្មីរបស់សម័យកាល …។ល។ ឧបនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖ក្រសួងព័ត៍មាននិងផ្សព្វផ្សាយត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធប្រៃសណីយ៍ទូរគមនាគមន៍ (VNPT) និងអគ្គក្រុមហ៊ុនផ្សព្វផ្សាយពហុមធ្យោបាយ ( VTC) ឡើងវិញយ៉ាងខ្លាំងក្លា ដើម្បីរួមចំណែកបង្កើនកម្លាំង ជំរុញការអភិវឌ្ឍន៍របស់ផ្នែកក្នុងអនាគត៕