ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត Quang Nam

នារសៀលថ្ងៃទី ២៦ មិថុនា ក្នុងការទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមាន
គុណូបការៈក្នុងការតស៊ូប្រឆាំងចក្រព័ទអាមេរិកសង្គ្រោះជាតិស្រុក Tien Phuoc ខេត្ត
Quang Nam ដែលកំពុងទស្សនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
Vu Van Ninh បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលចងចាំគុណបំណាច់ នៃបណ្ដា
យុទ្ធជនពលី យុទ្ធជនពិការ អ្នកម្តាយវីរភាពវៀតណាម អ្នកមានគុណូបការៈ ក្នុងទូ
ទាំងប្រទេស និយាយរួម និងខេត្ត Quang Nam និយាយដោយឡែក ក្នុងនោះ មាន
ស្រុក Tien Phuoc ផង។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា៖ បក្ស រដ្ឋ
និងរដ្ឋាភិបាល កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីលើកកំពស់ជីរភាព
រស់ នៅរបស់អ្នកមានគុណូបការៈ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មានគោល
បំណងថា៖ បណ្ដាយុទ្ធជនពិការ ជំងឺ អ្នកមានគុណូបការៈ ស្រុក Tien Phuoc បន្តពង្រីកប្រពៃណីបដិវត្ត ដើម្បីរួមចំណែកកសាងមាតុប្រទេស ឲ្យកាន់តែល្អប្រសើនិងសម្បូរុងរឿង៕

ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត Quang Nam - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ