ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានមកធ្វើការនៅខេត្ត Gia Lai។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh |
VOV-ក្នុងដំណើរទស្សនកិច្ចការងារនៅដំបន់ Tay Nguyen នាថ្ងៃទី៥មិនា
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh និងក្រុមការងាររដ្ឋាភិបាលបាន មកទស្សនកិច្ចការងារនៅខេត្ត Gia Lai អំពីស្ថានភាពកសាងជនបទថ្មីនិងរៀបចំ
ផ្លាស់ប្តូរ ថ្មីបណ្ដាកសិ-រុក្ខាកម្មអាជីវកម្មរដ្ឋនៅដំបន់។ ថ្លែងមតិសន្និដ្ឋានក្នុងពិធី
ជួបធ្វើការឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានរំលឹកថាក្នុងរយៈពេលខាងមុខ
Gia Lai ត្រូវយកចិត្តទុកដាក់ថែមទៀតដល់ការងាររៀបចំផែនការមេផ្សាភ្ជាប់ការ
រៀបចំផែនការដីធ្លីជាមួយការរៀបចំផែនការផលិតកម្ម។ ទន្ទឹមនឹងនោះការ
វិនិយោគក៏ត្រូវបានបែងចែកសមស្របមិនត្រឹមតែយកចិត្តទុកដាក់ដល់បណ្ដាឃុំ
ស្នូលតែប៉ុណ្ណោះឡើយ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖
“អំពីការកសាងជនបទថ្មី មានចំណុចសំខាន់មួយចំនួនចង់ឲ្យបណ្ដាសមាមិត្ត
យកចិត្តទុកដាក់បន្តធ្វើល្អរាល់លទ្ធផលដែលយើងទទួលបាន។ ទីមួយអំពីការ
យល់ដឹង ត្រូវធ្វើឲ្យប្រជាជនយល់ដឹងគោលដៅរបស់យើងធ្វើគឺលើកកំពស់ជីវភាព
រស់នៅប្រជាជន ធានាជីវភាពរស់នៅប្រជាជនបានស្ថិរភាពរឹងមាំ។ ប្រជាជនជាម្ចាស់និងបំរើផលប្រយោជន៍របស់ប្រជាជននោះ ប្រជាជនត្រូវជាអ្នកអនុវត្តផ្ទាល់៕”
-VOV