ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាស្ដីអំពី៖ការចាប់ផ្តើមអាជីព
|
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាស្ដីអំពី៖ការចាប់ផ្តើមអាជីព |
(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vuong Dinh Hue ប្រធានគណៈកម្មាធិការបញ្ជាណែនាំការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍អង្គ
ភាពអាជីវកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ៖បង្កើតបរិយាកាសចាប់ផ្តើម
អាជីព ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត -បទពិសោធន៍ពីអ៊ីស្រាអ៊ែល។ ថ្លែងមតិនៅទីនេះ ឧបនា
យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖ រដ្ឋាភិបាលមានគោលបំណងថា
៖សហគមន៍ចាប់ផ្តើមអាជីព ត្រូវខំប្រឹងប្រែងថែមទៀត បង្កើនការចែករំលែក សហ
ប្រតិបត្តិការ កសាងវប្បធម៌ចាប់ផ្តើមអាជីព និងម្ចាស់ការផ្តើមគំនិត គោលនយោ
បាយសំរាប់រដ្ឋាភិបាល រដ្ឋអំណាចមូលដ្ឋាន។ ឧបនាយករដ្ឋមន្ត្រីក៏មានគោលបំណង
ថា៖រដ្ឋធានីហាណូយ អាចក្លាយទៅជាតំបន់អនុវត្តពិសោធបែបបទ គោលនយោបាយ
ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីពរបស់ប្រទេសទាំងមូល៕