ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC (hanoimoi.com.vn) |
Vovworld-នារសៀលថ្ងៃទី១៣មករានៅទីក្រុងហាណូយ អគ្គក្រុមហ៊ុនវិនិយោគនិងអាជីវកម្មទុនរដ្ឋវៀតណាម SCIC បានរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ
២០១៣ លាតត្រដាងអនុវត្តផែនការណ៍ឆ្នាំ២០១៤។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលអគ្គក្រុមហ៊ុនទទួលបានក្នុងរយៈពេលកន្លងមក។ អំពីទិសដៅភារកិច្ចក្នុងរយៈ
ពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីបានស្នើរ អគ្គក្រុមហ៊ុន SCIC ត្រូវប្រមូលផ្ដុំលាត
ត្រដាងយ៉ាងដាច់ខាតរាល់សេចក្តីសំរេចចិត្តក្រិតរបស់រដ្ឋាភិបាលអំពីការរៀបចំ
រចនាសម្ព័ន្ធអគ្គក្រុមហ៊ុននិងអង្គភាពអាជីវកម្មឡើងវិញលើគ្រប់វិស័យ។
ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ជូនអគ្គក្រុមហ៊ុនវិនិយោគ
និងអាជីវកម្មទុនរដ្ឋផងដែរ៕
-VOVWORLD