ឧបនាយករដ្ឋមន្ត្រីបានទទួលជួបគណៈប្រតិភូអតីតអ្នកទោសខេត្ត Quang Ngai។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីNguyen Xuan Phucបានទទួលជួបគណៈប្រតិភូអតីតអ្នកទោសខេត្ត Quang Ngai។ (vov.vn) |
VOV-ថ្លែងមតិនៅពិធីទទួលជួប គណៈប្រតិភូសមាគមអតីតអ្នកទោស
នយោបាយខេត្ត Quang Ngai ក្នុងឱកាសមកទស្សនារដ្ឋធានីហាណូយនិងគោរព
វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc បានអះអាងថា បក្សរដ្ឋជានិច្ចកាលកត់សម្គាល់
និងដឹងគុណការបូជានិងពលីកម្មរបស់បណ្ដាអតីតអ្នកទោសនយោបាយ។ រាល់
ការផ្ដួតផ្ដើមគំនិតគោលនយោបាយជាក់ស្ដែងរបស់បក្សនិងរដ្ឋក្នុងរយៈពេល
កន្លងមក បានលើកទឹកចិត្តទាន់ពេលវេលាបណ្ដាអតីតអ្នកទោសនយោបាយ
ឆ្លងផុតពីការលំបាកក្នុងជីវភាពរស់នៅ បន្តរួមវិភាគទានឲ្យបុព្វហេតុកសាងនិង
ការពារមាតុប្រទេស។ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសំណូមពរខេត្ត
Quang Ngai បន្តថែទាំល្អជាងទៀតជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីសំរាប់
បណ្ដាអតីតអ្នកទោសនយោបាយនិងគ្រួសាររបស់គេ បង្កលក្ខណៈល្អបំផុត
ដើម្បីបណ្ដាអតីតអ្នកទោសនយោបាយមានកំរិតរស់នៅស្មើររឺខ្ពស់ជាងកំរិតរស់
នៅរួមនៅដំបន់៕
-VOV