ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជាអធិបតីកិច្ចប្រជុំអំពីគណៈកម្មាធិការ គ្រប់គ្រងទុនរដ្ឋ

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បាន សំណូមពរឲ្យបង្កើតយ៉ាងឆាប់ៗនូវគណៈកម្មាធិការនេះ តាមការបញ្ជាណែនាំ របស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជាអធិបតីកិច្ចប្រជុំអំពីគណៈកម្មាធិការ គ្រប់គ្រងទុនរដ្ឋ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)


នារសៀលថ្ងៃទី១៦ មករា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue ប្រធានក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលទទួលបន្ទុកការបង្កើតគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅសារជីវកម្ម បានធ្វើជាអធិបតីកិច្ចប្រជុំដំបូង ក្រោយពីក្រុមជំនួយកិច្ចការត្រូវបាននាយករដ្ឋមន្រ្តី រដ្ឋាភិបាលចុះហត្ថលេខាលើសេចក្ដីសំរេចបង្កើតឡើងនាថ្ងៃទី១៥ មករា ឆ្នាំ ២០១៨ (ដែលហៅកាត់ថា ក្រុមការងារ៦៦)។

        ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បាន សំណូមពរឲ្យបង្កើតយ៉ាងឆាប់ៗនូវគណៈកម្មាធិការនេះ តាមការបញ្ជាណែនាំ របស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា ក្រុមការងារ ៦៦ ដើរ តួនាទីសំខាន់ ក្នុងការធានាដំណើរការនិងគុណភាពនៃការកសាងរបៀងគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធសំរាប់ការចាប់បដិសន្ធិនៃគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋ។ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue សង្កត់ធ្ងន់ថា ក្នុងត្រីមាសទី១ឆ្នាំ ២០១៨ ត្រូវបង្កើតឡើងគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅសារជីវកម្ម ដើម្បី អះអាងនូវឋានៈខាងគតិយុត្តរបស់ស្ថាប័ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ