ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang

(VOVworld) – នារសៀលថ្ងៃទី ១៧ មករា ក្រុមការងាររបស់រដ្ឋាភិបាល វៀតណាមដឹកនាំ​ដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Thien Nhan បានជួប ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Soc Trang ភាគខាងត្បូងវៀតណាម អំពី ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ក្នុងឆ្នាំ
២០១២ និងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនាឆ្នាំ ២០១៣។ ថ្លែងមតិក្នុងជំនួបធ្វើការ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានលើកដម្កើងខេត្ត Soc Trang រក្សាកំណើន
អភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់ ថែទាំជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរបានយ៉ាងល្អ ជាដើម។ តាមថ្នាក់ដឹកនាំ ខេត្ត Soc Trang បានឲ្យដឹងថា៖ នាឆ្នាំ ២០១២ ល្បឿនកំណើនសេដ្ឋកិច្ច
របស់ ខេត្តទទួលបាន ៩ %។ ក្នុងឆ្នាំ ២០១៣ ខេត្ត Soc Trang បានដាក់ចេញផែនការ ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងទទួលបាន ១០ % និងតំលៃប្រាក់នាំចេញទំនិញនឹង
ទទួលបាន ៤៣០ លានដុល្លាអាមរិក៕

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang - ảnh 1
ក្រុមការងាររបស់រដ្ឋាភិបាល វតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក  Nguyen Thien Nhan បានជួបវើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang ភាគខាងត្បូងវៀតណាម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ