ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ

នារសៀលថ្ងៃទី ២៤ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen
Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ឡាវ ដឹកនាំដោយរដ្ឋមន្ត្រី Boviengkham Vongdara និងជាប្រធាននៃ វិទ្យាស្ថានវិទ្យាសាស្ត្រ
ជាតិឡាវ ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាមចាប់ពីថ្ងៃទី
២០ ដល់ទី ២៦ កក្កដា។ ក្នុងជំនួបសន្ទនា រដ្ឋមន្ត្រី Boviengkham Vongdara មានគោល
បំណងថា៖ ភាគីទាំង ២ បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលប្រភព
ធនធានមនុស្ស ជាពិសេស គឺ កម្មាភិបាលគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្លាស់ប្តូរ
ឯកសារនិងប្រភពព័ត៌មាន វិទ្យាសាស្ត្រចែករំលែកបទពិសោជន៍ពិសេសគឺលទ្ធផលនៃ
ការស្រាវជ្រាវវិទ្យាសាស្ត្រ ដែលមាន លទ្ធភាពប្រើប្រាស់ក្នុងជីវភាពរស់នៅ រួមចំណែក
ជំរុញកាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសនិមួយៗ ។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចគាំទ្របណ្ដា
ផែនការសហប្រ តិបត្តិការ រវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសទាំង ២
វៀតណាម-ឡាវ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា៖ ក្នុងរយៈ
ពេលខាងមុខ ភាគីទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ អនុវត្ត
លទ្ធផលវិទ្យាសាស្ត្រ ចូលទៅបំរើការផលិតនៅបណ្ដាតំបន់ព្រំដែនរវាងប្រទេសទាំង
២ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម  Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាឡាវ ដឹកនាំដោយរដ្ឋមន្ត្រី Boviengkham Vongdara (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ