|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phucចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា(http://m.go.vn) |
នារសៀលថ្ងៃទី ១៤ សីហា គណះប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាប់ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមសេចក្ដីអញ្ចើញរបស់ ឧបនាយករដ្ឋមន្ត្រី
កម្ពុជា កែគីមសាន។ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បានមកសម្ដែងការគួសម ឧបនាយករដ្ឋមន្ត្រីប្រចាំការកម្ពុជា និងជាប្រធាន
សមាគមមិត្តភាពកម្ពុជា-វៀតណាម លោកស្រី Men Som On ។ នៅទីនេះ លោក
ស្រី Men Som On បានអះអាងថា៖ ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ
ប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ជាទ្រព្យសម្បត្តិ
ដ៏ថ្លៃថ្នូររបស់ប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវការពង្រឹងនិងពង្រីកលើគ្រប់
វិស័យ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សង្កត់ធ្ងន់ថា ទំនាក់ទំនងប្រពៃណី
រវាងវៀតណាមនិងកម្ពុជាត្រូវបានកសាងដោយសាច់ស្រស់ ឈាមស្រស់របស់
ប្រជាជននៃប្រទេសទាំងពីរ ដែលជានិច្ចកាលស្មាគៀកស្មា ឆ្លង់កាត់រាល់ការ
លំបាកសាកល្បង។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
មានគោលបំណងថា៖សមាគមមិត្តភាពកម្ពុជា វៀតណាមបន្តមានការរួមវិភាគទានសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេស
ទាំងពីរ៕