ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក (VOV) |
Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី២៦កុម្ភៈ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានរំលឹកទៅលើវឌ្ឍន៍ភាពលើច្រើន
វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគិតតាំងពីពេលបង្កើតទំនាក់ទំនងដៃគូ
លើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពសហការជិតស្និទ្ធដើម្បីរៀបចំសកម្មភាព
រំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ
អំពីកិច្ចសហការសំដៅបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកតាមកាល
កំណត់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh
Minh បានស្វាគមន៍សកម្មភាពរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius ទន្ទឹមនឹង
នោះស្នើរឯកអគ្គរដ្ឋទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នរបស់វៀតណាម
ដើម្បីអនុវត្តដ៏ខ្លាំងក្លាថែមទៀតបណ្ដាវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌដៃគូលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗនិងរួមចំណែក
ក្នុងសន្តិភាពស្ថិរភាពនៅដំបន់៕