ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Truc Ninh
|
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតនៅស្រុក Truc Ninh (រូបថតៈ chinhphu.vn) |
(VOVworld)- នៅខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) នាព្រឹកថ្ងៃទី៣តុលា
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Van Ninh និងគណៈប្រតិភូរដ្ឋសភាមណ្ឌល
Nam Dinh បានដំណើរការ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំ Truc Hoi ស្រុក
Truc Ninh អំពីសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរយៈពេល៩ខែកន្លងទៅ។ នៅទី
នេះ លោកឧបនាយករដ្ឋមន្រ្តីបានបានក្រើនរំលឹកថា ការកសាងជនបទថ្មី ត្រូវបាន
អនុវត្តន៍ដ៏យូអង្វែង និងត្រូវយកចិត្តទុកដាក់ដល់លក្ខណៈចីរភាពរបស់បណ្តា
បទដ្ឋាន។ លោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាលវៀតណាមបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍កសិកម្ម ជនបទ ដូចជាអនុវត្តន៍សេចក្តីសម្រេចិត្តមជ្ឈឹមស្តីពីកសិកម្ម កសិករនិងជនបទ ក្នុងនោះ ការវិនិយោគសម្រាប់កសិកម្មជនបទក្រោយរយៈពេល៥ឆ្នាំត្រូវកើនទ្វេដង។ នា
បច្ចុប្បន្នយើងកំពុងលាតត្រដាងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញននិយាយរួម និងរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនិយាយដោយ
ឡែក”៕