ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានីលោក Teodor Melescanu ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានីចាប់ពីថ្ងៃទី៦ដល់ទី៧ កក្កដា។

នៅក្នុងជំនួបជាមួយអនុប្រធានសភាជាន់ទាបរ៉ូម៉ានីលោកស្រី Mihalcescu ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងនូវ គោលបំណងរបស់រដ្ឋាភិបាលវៀតណាមចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងលើ គ្រប់វិស័យជាមួយរ៉ូម៉ានី ពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។ អនុ ប្រធានសភាជាន់ទាបលោកស្រី Mihalcescu អះអាងថា រដ្ឋសភារ៉ូម៉ានីគាំទ្រការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម សហភាពអឺរ៉ុប (EVFTA) យ៉ាងឆាប់ៗ ហើយនឹងអនុម័តលើកិច្ចព្រមព្រៀងគាំពាវិនិយោគ (IPA) ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី - ảnh 1 លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី លោក Teodor Melescanu (រូបថត៖ ក្រសួងការបរទេសវៀតណាម)

        នៅក្នុងជំនួបចរចាជាមួយលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី លោក Teodor Melescanu អះអាងថា វៀតណាមបាននិងកំពុងជាដៃគូសំខាន់ របស់រ៉ូម៉ានីនៅទ្វីបអាស៊ីនិងតំបន់អាស៊ីអាគ្នេយ៍ ហើយសម្ដែងគោលបំណងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី អភិវឌ្ឍន៍ប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធភាពលើគ្រប់វិស័យ។

        ភាគីទាំងពីរក៏ឯកភាពថា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកទេស ហើយពិចារណាលើការបញ្ជូនពលករ មានជំនាញខ្ពស់របស់វៀតណាមទៅធ្វើការនៅរ៉ូម៉ានីផងដែរ។ ភាគីទាំងពីរក៏ស្រុះចិត្ត គំនិតលើការរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក ដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី - ảnh 2ជំនួបជាមួយនាយករដ្ឋមន្រ្តីរ៉ូម៉ានីលោកស្រី Viorica Dancila

       នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីរ៉ូម៉ានីលោកស្រី Viorica Dancila ភាគីទាំងពីរបានឯកភាពលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មឲ្យមានការ អភិវឌ្ឍដ៏សក្តិសមនឹងទំនាក់ទំនងនយោបាយកិច្ចការបរទេស ក៏ដូចជា សក្ដានុភាពនិងបំណងប្រាថ្នានៃភាគីទាំងពីរ។

        នាថ្ងៃទី៦ កក្កដា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំរ៉ូម៉ានី ព្រមទាំងជួប សំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេសសាមីផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ