ឧបនាយករដ្ឋមន្រ្តីPham Binh Minhជួបប្រាស័យជាមួយរដ្ឋមន្រ្តី ការបរទេសចិន។
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្រ្តីPham Binh MinhនិងលោកWang Yi រដ្ឋមន្រ្តីការបរទេសចិន(រូបថតVNA)។ |
Vovworld-នាថ្ងៃទី៨សីហានៅ រដ្ឋធានី Nay Pi Taw របស់ប្រទេស ម៊ីយ៉ាន់ម៉ាឧបនាយក
រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minhបាន ជួបប្រាស័យ
ជាមួយរដ្ឋមន្រ្តីការបរទេសចិនលោកWang Yi ក្នុងឱកាសចូលរួម សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៧(AMM-47)និងសន្និសីទទាក់ទិននានា។លោកPham
Binh Minhបានគូសបញ្ជាក់ថា៖វៀតណាមគោរពទំនាក់ទំនងវជិតខាងដៃគូសហប្រតិ
បត្តិការយុទ្ឋសាស្រ្តលើគ្រប់វិស័យជាមួយចិន។លោកបានអះអាងឡើងវិញនូវគោល
ជំហរជាគោលការណ៍របស់វៀតណាមអំពីបញ្ហានានាលើសមុទ្រខាងកើត។លោក
ចាត់ទុកថា៖ប្រការសំខាន់បំផុតនាបច្ចុប្បន្ននេះគឺភាគីទាំង២គប្បីខំប្រឹងប្រែងរក្សា
សន្តិភាពស្ថេរភាពលើសមូទ្រខាងកើតដោយឈរលើការប្រតិបត្តិតាមច្បាប់អន្តរជាតិ
ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី។លោកឧបនាយករដ្ឋមន្រ្តីPham
Binh Minhអះអាងថាៈសភាពការណ៍ដ៍ស្មុគស្មាញនៅសមុទ្រខាងកើតបានសរឲ្យ
ឃើញភាពចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត(DOC)និងឆាប់កសាងក្រម ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។លោករដ្ឋមន្រ្តីការបរទេសចិន Wang Yiចាត់ទុកថា៖ជាអ្នកជិតខាងប្រទេសទាំង២គប្បី
បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរួមអភិវឌ្ឍន៍ប្តេជ្ញាដោះស្រាយបញ្ហាលំបាកនានា
ក្នុងទំនាក់ទំនងនៃប្រទេសទាំង២ឲ្យសក្តិសមក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង៕
-VOVWORLD