ឧបនាយករដ្ឋមន្រ្តីTruong Hoa Binh ចូលរួមពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតស្នងការសន្តិសុខនយោបាយផ្ទៃក្នុង
(VOVWORLD) - នារសៀលថ្ងៃទី១០ ឧសភា នៅរដ្ឋធានីហាណូយ អគ្គស្នងការសន្តិសុខ ក្រសួងនគរបាលវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតស្នងការសន្តិសុខនយោបាយផ្ទៃក្នុង (ថ្ងៃទី១០ ឧសភា ឆ្នាំ១៩៥៨-ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨)។
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VTV) |
អញ្ជើញថ្លែងមតិនៅពិធីខាងលើ តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋកំពុងជំរុញខ្លាំងបុព្វហេតុតស៊ូបង្ការប្រឆាំងអំពើពុករលួយ ដោះស្រាយរឿងក្ដីធ្ងន់ធ្ងរ បង្កើនការងារពង្រឹងបក្សនិងប្រព័ន្ធនយោបាយទាំងមូល។
តាមលោក Truong Hoa Binh ថា កាលៈទេសៈទាំងនោះទាមទារឲ្យកងកម្លាំងនគរបាលនិយាយរួមនិងកងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុងនិយាយដោយឡែក ចាំបាច់ត្រូវបង្កើនវិធានការការពារបក្សនិងក្បាលម៉ាស៊ីនផ្ទៃក្នុង៕