ឧបនាយករដ្ឋមន្រ្តីជួបជាមួយភ្ញៀវអន្តរជាតិមកចុលរួមពិធីរំលឹកជ័យជំនះ DBP លើលំហរអាកាស
|
ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan ទទួលជួបមេ
បញ្ជាការទ័ពការពារដែនអាកាសសហព័ន្ធរុស្ស៊ី
(រូបថតៈ Internet) |
(VOVworld)-នារសៀលថ្ងៃទី២៨ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
Nguyen Thien Nhan បានទទួលជួបជាមួយឧត្តមសេនីយ៌ទោ Bondarev Viktor
Nhikolaevich មេបញ្ជាការទ័ពការពារដែនអាកាសសហព័ន្ធរុស្ស៊ី និងឧត្តមសេ
នីយ៌ត្រី Wang Yi Shengសេនាធិការរងផ្នែកទ័ពការពារដែនអាកាស កងទ័ពរំដោះ
ចិនបានអញ្ជើញមកបំពេញទស្សនកិច្ចនិងចូលរួមពិធីរំលឹកខួបអនុស្សាវរី យ៌លើក
ទី៤០ជ័យជំនះហាណូយ-Dien Bien Phu លើលំហអាកាស។ ឧបនាយករដ្ឋមន្រ្តី
Nguyen Thien Nhan សង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលគោរព និងដឹងគុណចំ
ពោះការជួយឧបត្ថម្ភអំពីសម្ភារនិងស្មារតីដែលប្រជាជននិងបណ្តាកម្លាំងប្រដាប់
អាវុធសហភាពសូវៀតពីមុននេះ និងសហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ និងបណ្តាកម្លាំង
ប្រដាប់អាវុធចិនបានលៃទុកឲ្យប្រជាជនវៀតណាមក្នុងបណ្តា ថ្ងៃខែលំបាក ពិ
សេស៤០ឆ្នាំមុននេះ ក្នុងរយៈពេល១២យប់ថ្ងៃនាចុងខែធ្នូ ឆ្នាំ ១៩៧២ផងដែរ។
រីឯខ្លួនវិញ ឧត្តមសេនីយ៌ Bondarev Victor Nhikolaevich និងឧត្តមសេនីយ៌ត្រី
Wang Yi Shengបានអះអាងថា កិច្ចសហប្រតិបត្តិការការពារ ជាតិជាសរសរ
ទ្រូងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាង រុស្ស៊ីនិងចិនជា
មួយវៀតណាម៕