ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ស្នើឱ្យ Kien Giang វិលត្រឡប់ទៅរកស្ថានភាពធម្មតាថ្មីយ៉ាងឆាប់ៗ
(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុង Rach Gia ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN) |
ក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា ខេត្ត Kien Giang បានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១.១០៧ ករណី ដែលក្នុងនោះ ករណីចំនួន ៣៣០ ជាករណីឆ្លងនៅក្នុងសហគមន៍ (ស្មើនឹង ២៩,៨%)។ បើប្រៀបធៀបទៅនឹង ៧ ថ្ងៃមុនចំនួនអ្នកឆ្លងថ្មីនៅ Kien Giang បានកើនឡើង ប៉ុន្តែចំនួនករណីឆ្លងក្នុង សហគមន៍មានការថយចុះ។
អញ្ជើញថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យខេត្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីរក្សាគម្លាតសង្គម ដើម្បីជួយសម្រួលដល់ការធ្វើចរាចរទំនិញដោយរលូន ប៉ុន្តែត្រូវត្រួតពិនិត្យអ្នកបើកបរឱ្យតឹងរ៉ឹង។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតម្លៃថា ការព្យាបាលរបស់ខេត្ត Kien Giang គឺល្អប្រសើរ ហើយចាំបាច់ត្រូវបន្តខិតខំកាត់បន្ថយអត្រាស្លាប់។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការផ្សព្វផ្សាយឲ្យប្រជាជនដោយព្យាយាមវិលត្រឡប់ទៅរកភាពប្រក្រតីថ្មីយ៉ាងឆាប់រហ័ស សំដៅនាំផលិតកម្មនិងសកម្មភាពអាជីវកម្មវិលត្រលប់មកវិញប្រកបដោយសុវត្ថិ ភាព។ យ៉ាងណាមិញ ប្រជាជនគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍បង្ការប្រយុទ្ធប្រឆាំង កូវីដ ១៩ “5K” ជានិច្ច៕