ឧបនាយករដ្ឋមន្រ្តីលោកNguyenXuanPhucទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសនៃសមាគមមេធាវីប្រជាធិបតេយ្យអន

(VOVworld) - នារសៀលថ្ងៃទី១១ មិថុនា នៅជំនួបសន្ទនាជាមួយលោក
Jitendra Sharma សមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានកិត្តិយស
 អតីតប្រធានសមាគមមេធាវីប្រជាធិបតេយ្យអន្តរជាតិ(IADL) ដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្រី្តវៀតណាម
លោក Nguyen Xuan Phuc បានថ្លែងអំណគុណចំពោះសមាគមមេធាវី
ប្រជាធិបតេយ្យអន្តរជាតិនិយាយរួមនិងលោកJitendra Sharma និយាយ
ដោយឡែក ដោយឡើងសំឡេងគាំទ្រវៀតណាម ក្នុងការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច
ផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ការគាំទ្រនេះបាន
រួមចំណែកដ៏សំខាន់ ដើម្បីជួយឲ្យមិត្តភក្តិអន្តរជាតិ យល់ច្បាស់ថែមទៀត
អំពីស្មារតីស្នេហាសន្តិភាព ក៏ដូចជាមូលដ្ឋានច្បាប់ដ៏រឹងមាំរបស់វៀតណាម
ក្នុងការតស៊ូការពារមាតុប្រទេសនិងយុត្តិធម៏។

ឧបនាយករដ្ឋមន្រ្តីលោកNguyenXuanPhucទទួលជួបសន្ទនាជាមួយប្រធានកិត្តិយសនៃសមាគមមេធាវីប្រជាធិបតេយ្យអន - ảnh 1
ឧបនាយក រដ្ឋមន្រី្តវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំដៃ) និងប្រធានកិត្តិយសនៃសមាគមមេធាវីប្រជាធិបតេយ្យអន្តរជាតិលោក Jitendra Sharma​ (រូបថត៖VGP/Lê Sơn)


លោក​ Nguyen Xuan Phuc មានគោលបំណងថា សមាគមមេធាវីប្រជាធិបតេយ្យ
អន្តរជាតិបន្តគាំទ្រ នាពេលដែលវៀតណាមអនុវត្តបណ្ដាជំហានជាបន្តក្នុង
ក្របខ័ណនៃច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ
ក៏ដូចជាក្នុងការតស៊ូដើម្បីយុត្តិធម៍និងសន្តិភាពនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ