ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Amsterdam

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Amsterdam - ảnh 1
ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Hoang Trung Hai (ខាងស្ដាំ)ទទួលជួបសន្ទនា
ជាមួយអភិបាលទីក្រុង Amsterdam របស់ហូល្លង់លោក Eberhard van der Laan (រូបថត៖TTXVN)


(VOVworld) - នារសៀលថ្ងៃទី៩ ធ្នូ នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Amster
dam របស់ហូល្លង់លោក Eberhard van der Laan ដែលកំពុងបំពេញទស្សនកិច្ចការ
ងារនៅរដ្ឋធានីហាណូយសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងទីក្រុងទាំង
២។នៅទីនេះ លោក Hoang Trung Hai បានសម្ដែងគោលបំណងថា ដំណើរទស្សន
កិច្ចរបស់អភិបាល Eberhard van der Laan លើកនេះនឹងបើកឱកាសសហប្រតិបតិ្តការ
រវាងទីក្រុងទាំង២ ព្រមទាំងស្នើរឲ្យទីក្រុង Amsterdam នឹងជួយឧបត្ថម្ភរដ្ឋធានីហា
ណូយអំពីការកំណត់ផែនការនិងគ្រប់គ្រងចរាចរណ៍ ប្រព័ន្ធបង្ហូរទឹក និងអប់រំបណ្ដុះ
បណ្ដាល ជាដើម។រីឯខ្លួនវិញលោក Eberhard van der Laan បានអះអាងថានឹងបន្ត
ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងនិងលាតត្រដាងអនុវត្តគម្រោងការណ៍ទាក់
ទិនដល់បំរ៉ែបំរួលអាកាសធាតុ ព្រមទាំងបានស្នើរថា នាពេលខាងមុខ ទីក្រុងទាំង២
ប្រទេសទាំង២គប្បីជំរុញកិច្ចសហប្រតិបតិ្តការក្នុងការកសាងស្ពាន ប្រព័ន្ធបង្ហូរទឹក
ជាពិសេសគឺកសាងផ្លូវហោះហើរត្រង់ហាណូយ-Amsterdam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ