|
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសុវត្ថិ
ភាពចរាចរជាតិបានរៀបចំសន្និសីទសុវត្ថិភាពចរាចរវៀតណាមឆ្នាំ២០១៦។អញ្ជើញ
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានទទួល
ស្គាល់នូវការរួមវិភាគទានរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ នៅក្នុងនិងក្រៅ
ប្រទេស ក្នុងការងារធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរនៅ វៀតណាម។ប៉ុន្តែ
ចំពោះមុខស្ថានការដែលសម្ពាធចរាចរជានិច្ចកាល ហួសពីសមត្ថភាពរបស់ហេដ្ឋា
រចនាសម្ព័ន្ធចរាចរណ៍ ស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅមានបម្រែ
បម្រួលដ៏ស្មុគស្មាញ ហើយគ្រោះថ្នាក់ចរាចរ នៅបន្តកើតមានឡើងជាច្រើននោះ
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសំណូមពរថា៖
“ខ្ញុំមានគោលបំណងថា បណ្ដាតំណាងនឹងមានការផ្លាស់ប្ដូរមតិដើម្បីអាច
នាំចេញ សន្និដ្ឋានវិទ្យាសាស្ត្រដែលបង្ហាញនូវមូលហេតុដើមនៃគ្រោះថ្នាក់ចរាចរ
ការរាំងស្ទះចរាចរក៏ដូចជានាំចេញដំណោះស្រាយមានប្រសិទ្ធភាពចំពោះបញ្ហា
ទាំងនេះ”៕