ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី

(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី៥ដល់ទី៧កញ្ញាក្នុង
ឱកាសចូលរួមសម័យប្រជុំលើកទី១៧របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត
ណាម-រុស្ស៊ីអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិទ្យាសាស្ត្របច្ចេក
ទេស ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានអញ្ជើញទៅទស្សនា
កិច្ចនៅទីក្រុង Vladivostok ខេត្ត Primorye។
នៅទីនេះ លោក Hoang Trung Hai និងឧបនាយករដ្ឋមន្រ្តីទី១រដ្ឋាភិបាលរុស្ស៊ី
លោក Igor Shuvalov បានចូលរួមពិធីចុះហត្ថលេខាលើការបើកផ្លូវជើងហោះហើរ
ត្រង់ពីវៀតណាមទៅកាន់ទីក្រុង Vladivostokរវាងកុ្រមហ៊ុនអាកាសចរណ៍ Vietjet Air និងអាកាសយានដ្ឋានអន្តរជាតិទីក្រុង Vladivostok។ការបើកផ្លូវជើងហោះហើរនេះ
នឹងជំរុញខ្លាំងក្លាតំលៃប្រាក់ពាណិជ្ចកម្មផ្នែកទេសចរណ៍និងពាណិជ្ចកម្មវិនិយោគក៏
ដូចជាឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំង២ផងដែរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី - ảnh 1
លោក Hoang Trung Hai និងឧបនាយករដ្ឋមន្រ្តីទី១រដ្ឋា ភិបាលរុស្ស៊ី
លោក Igor Shuvalov បានចូលរួមពិធីចុះហត្ថលេខាលើការ
បើកផ្លូវជើងហោះហើរត្រង់ពីវៀតណាមទៅកាន់ទីក្រុង Vladivostok

លោក Hoang Trung Hai ក៏បានទៅទស្សនាមូលដ្ឋានឧស្សាហកម្មសុខាភិបាល
និងអប់រំ មួយចំនួននៅទីក្រុង Vladivostok និងជួបប្រាស្រ័យជាមួយកម្មាភិបាលនៃ
អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅរុស្ស៊ី និងដំណាងសមាគមន៍ជនវៀតណាម
ដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ