ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី
|
ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី (hanoimoi.com.vn) |
Vovworld-នាថ្ងៃទី២៧ឧសភានៅទីស្ដីការមជ្ឈឹមសមាគមពុទ្ធសាសនាវៀត
ណាម ទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi បានមកសាកសួរសុខទុក្ខជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុង
ឱកាសមហាពិធីវិសាកបូជាឆ្នាំ២០១៥។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ
លោក Pham Quang Nghi បានផ្ញើរសេចក្តីជូនពរដ៏ល្អបំផុតជូនចំពោះសមាគមពុទ្ធ
សាសនាវៀតណាមនិងឧបាសកឧបាសិការពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេស
អំណររដូវវិសាកបូជាសុខសាន្តត្រាណនិងកាន់តែរួមកំលាំងកាយចិត្តរួមជាមួយ
ប្រជាជនកសាងរដ្ឋធានីហាណូយនិយាយដោយឡែកនិងប្រទេសវៀតណាម
និយាយរួមកាន់តែសម្បូរធូធារ។
មហាពិធីវិសាកឆ្នាំនេះបានប្រព្រឹត្តទៅចំនឹងឱកាសទិវាកុមារអន្តរជាតិទី១មិថុនា
សមាគមពុទ្ធសាសនាវៀតណាមបាមអំពាវនាវសមាគមពុទ្ធសាសនាគ្រប់ជាន់ថ្នាក់
រៀបចំបណ្ដាវគ្គបួសនារដូវក្តៅសំរាប់កុមារជំទង់ដើម្បីហ្វឺកហាត់អប់រំកតញ្ញូគោរព
គ្រូបង្រៀននិងក្លាយទៅជាជនមានប្រយោជន៍សំរាប់សង្គមនិងប្រទេសជាតិ៕