ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ EU ប្រកាសលាលែងពីតំណែងមុននឹងកិច្ចចរចារអំពី Brexit

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ EU ប្រកាសលាលែងពីតំណែងមុននឹងកិច្ចចរចារអំពី Brexit - ảnh 1
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Ivan Rogers (រូបថត៖EPA/TTXVN)

(VOVworld) - ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅសហភាពអឺរ៉ុប (EU) លោក I
van Rogers ទើបនឹងបានប្រកាសលាលែងពីតំណែងមុនកិច្ចចរចារស្ដីអំពីការចាក
ចេញពី EU (Brexit)។មូលហេតុចម្បងដែលនាំទៅសេចក្ដីសំរេចគួរឲ្យភ្ញាក់ផ្អើលនេះ
អាចចាប់ផ្ដើមពីការខ្វែងគំនិតរវាងលោកឯកអគ្គរាជទូតជាមួយសមាជិកមួយចំនួន
នៃគណៈរដ្ឋមន្ត្រីអំពីដំណើការ Brexit។រាជរដ្ឋាភិបាលអង់គ្លេសគ្រោងនឹងដាក់ឲ្យ
ចូលជាធរមាននូវមាត្រទី៥០នៃសន្ធិសញ្ញា Lisbon នាចុងខែមិនាឆ្នាំ ២០១៧ដើម្បី
ចាប់ផ្ដើមជាផ្លូវការនូវដំណើការចរចារអំពី Brexit ជាមួយ EU។ ហើយលោក Rogers
 ត្រូវបានសង្ឃឹមថា នឹងដើតួនាទីសំខាន់ក្នុងដំណើការនេះ ដោយសារលោកជាអ្នក
ចរចារជើងចាស់ ហើយយល់ច្បាស់អំពី EU។តាមអតីត នាយករដ្ឋមន្រ្តីអង់គ្លេស
លោក Nick Clegg ថា សេចក្ដីសំរេចលាលែងពីតំណែង របស់លោក Rogers គឺជា
ការវាយមួយព្រនង់តម្រង់ទៅលើផែនការ Brexit របស់រាជ រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ