ឯកអគ្គរដ្ឋទូត Qatar បញ្ចប់បេសកម្មការទូតនៅវៀតណាម
|
ឯកអគ្គរដ្ឋទូត Qatar បញ្ចប់បេសកម្មការទូតនៅវៀតណាម (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ៩ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Qatar លោក Mohamed Bin Jaber Abdullah
Alsulaiti ដែលបានមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅ វៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមបានផ្ញើរលិខិតអញ្ជើញព្រះមហាក្សត្រ Qatar មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ
Truong Tan Sang មានគោលបំណង ប្រទេស Qatar នឹងគាំទ្រវៀតណាម ឈរឈ្មោះ ក្នុងក្រុមប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់ អ.ស.ប. ECOSOC អាណត្តិ ២០១៦-២០១៨ ជាដើម៕