ឯកអគ្គរដ្ឋទូត Ta Van Thong ជូនសារតាំងទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត
(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា នៅវិមានប្រធានាធិបតីទីម័រលេស្ត រដ្ឋធានី Dili ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងទីម័រលេស្ត លោក Ta Van Thong បានមកជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ទៅកាន់ប្រធានាធិបតីទីម័រលេស្ត លោក José Ramos Horta។
ឯកអគ្គរដ្ឋទូត Ta Van Thong ជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ទៅកាន់ប្រធានាធិបតីទីម័រលេស្ត លោក José Ramos Horta។ (រូបថត៖ Pham Ha) |
នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត Ta Van Thong បានអះអាងថា នឹងខិតខំប្រឹងប្រែងបំពេញភារកិច្ច ធ្វើជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដោយបន្តជំរុញទំនាក់ទំនងភាពជាដៃគូវៀតណាម - ទីម័រលេស្ត ឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាពិសេសផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជួយឧបត្ថម្ភការស្តារខឿនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ ការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាវិស័យផ្សេងៗទៀត។
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Ta Van Thong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីទីម័រលេស្ត លោក Taur Mahan Ruak និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ទីម័រលេស្តដូចជា៖ រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងផ្សព្វផ្សាយ ប្រធានការិយាល័យឧស្សាហកម្ម... សំដៅជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន;ហើយបានជួបសន្ទនាជាមួយតំណាងសហគ្រាស និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើអាជីវកម្មនៅទីម័រលេស្ត ៕