ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung បានថ្វាយ សារតាំង

(VOVoworld) -នាថ្ងៃទី ២ កុម្ភះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung បានថ្វាយសារតាំង ចំពោះ ព្រះទាយាតជប៉ុន Naruhito ។ នៅពិធីថ្វាយ​សារតាំង ឯកអគ្គរដ្ឋទូត Doan Xuan Hung បានញាំនាំសេចក្ដី សាក់សួរសុខទុក្ខ​ របស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង បណ្ដាថ្នាក់ដឹកនាំ​វៀតណាម ថ្វាយជូនព្រះមហាក្សត្រជប៉ុន និងមានគោលបំណងថា៖ ព្រះមហាក្សត្រស្ដាព្រះកាយពលឡើងវិញយ៉ាងឆាប់!។ ឯកអគ្គរដ្ឋទូត ក៏សង្កត់ធ្ងន់ដល់ទំនាក់ទំនង ដៃគូរយុទ្ធសាស្ត្រវៀតណាម -ជប៉ុន កំពុងអភិវឌ្ឈន៏យ៉ាងល្អប្រសើរ និង អះអាងថា ​បេសកកម្មស្នូលរបស់ខ្លួន គឺធ្វើអោយទំនាក់ទំនងនេះ កាន់តែស៊ីជំរៅថែមទៀត។  ព្រះទាយាតជប៉ុន Naruhito សម្ដែងនូវព្រះទ័យចាប់អារម្មណ៏ដ៏ល្អប្រសើ អំពីទឹកដី និង មនុស្សវៀតណាម ។

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung បានថ្វាយ សារតាំង  - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Doan Xuan Hung (http://vov.vn)

          ឆ្លើយសម្ភាសន៏របស់ អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅជប៉ុន បន្ទាប់ពីពិធីថ្វាយ​សារតាំងនេះ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានអះ​អាង​ថា​៖ ​វៀតណាម និងជប៉ុន បាននិងកំពុង ពង្រឹង និងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡើង កំរិត ដៃគូរយុទ្ធសាស្ត្រ។ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានថ្លែងថា៖​

ការយកចិត្តទុកដាក់ជួរមុខរបស់យើងខ្ញុំគឺ ជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ លើគ្រប់វិស័យ ពិសេសគឺ អនុវត្តយ់ាងល្អបំផុត នូវការព្រមព្រៀងជាន់ខ្ពស់ លើវិស័យជាច្រើន អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ធំៗ ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគី​ទាំងពីរ។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ