ADB៖ សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ

(VOVWORLD) - វៀតណាមអាចរក្សាសន្ទុះកំណើនក្នុងឆ្នាំ ២០២៤ តាមរយៈការស្តារឡើងវិញកំណើនក្នុងទ្រង់ទ្រាយធំ លើវិស័យសេវាកម្ម និងឧស្សាហកម្មកែច្នៃនាំចេញ។
ADB៖ សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ - ảnh 1អ្នកជំនាញ ADB វាយតម្លៃជាវិជ្ជមានអំពីសេដ្ឋកិច្ចរបស់វៀតណាម។ រូបថត៖ Le Phuong/VOV ៥

ទោះបីជាមានអស្ថិរភាពអូសបន្លាយពីបរិយកាសខាងក្រៅក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថា នៅតែសម្រេចបានកំណើន ៦,០% ក្នុងឆ្នាំនេះ និង ៦,២% នាឆ្នាំក្រោយ។ នេះគឺជាព័ត៌មាន នៅក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី(ADO) ប្រចាំខែមេសា ដែលប្រកាសដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Shantanu Chakraborty នាយក ADB ប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា៖ “វៀតណាមអាចរក្សាសន្ទុះកំណើនក្នុងឆ្នាំ ២០២៤ តាមរយៈការស្តារឡើងវិញកំណើនក្នុងទ្រង់ទ្រាយធំ លើវិស័យសេវាកម្ម និងឧស្សាហកម្មកែច្នៃនាំចេញ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ណាស់សម្រាប់សេដ្ឋកិច្ចវៀតណាម។ ផលិតកម្មកសិកម្មមានស្ថិរភាព លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការផ្ទេរប្រាក់វិជ្ជមានក៏ជាសសរស្តម្ភផ្សេងទៀតដែលជួយពង្រឹងសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនោះ ការរក្សាបាននូវអតិរេកពាណិជ្ជកម្ម ការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធជាមួយកម្មវិធីវិនិយោគសាធារណៈគួរឲ្យកត់សម្គាល់ ក៏ជាកត្តាដ៏សំខាន់ ដើម្បីជំរុញកំណើននាបច្ចុប្បន្ននេះ”។           សម្រាប់ព័ត៌មានបន្ថែមអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ លោក Nguyen Ba Hung ប្រធានសេដ្ឋវិទូរបស់ ADB ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា អតិផរណារបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងនៅតែមានស្ថិរភាពក្នុងកម្រិត ៤% ពេញមួយឆ្នាំនេះ និងឆ្នាំក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ