គេហរទំព័រស្ដីអំពីលោកប្រធានហូជីមិញគ្រោងបង្ហាញមុខក្នុងឱកាសទិវា២ កញ្ញា

(VOVworld) - គេហរទំព័រស្ដីអំពីលោកប្រធានហូជីមិញគ្រោងបង្ហាញមុខក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិវៀណាម ទី២ កញ្ញា។នេះគឺ
ជាការជូនដំណឹងនៅកិច្ចប្រជុំរបស់អង្គភាពជួយកិច្ចការគណៈលេខាមជ្ឈឹមបក្ស
សំដៅអនុវត្តសារាចរណ៍លេខ៣​របស់ការិយាល័យនយោបាយ អំពីការសិក្សារៀន
សូត្រនិងធ្វើពលកម្មតាមគំរូសីលធម៏របស់លោកប្រធានហូជីមិញ។នៅទីនេះ លោក
Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការ
ឃោសនានិងអប់រំមជ្ឈឹម បានលើកច្បាស់ថា ក្នុងរយៈពេល៣ឆ្នាំអនុវត្តកន្លងទៅ
ការសិក្សារៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៏របស់លោកប្រធានហូជីមិញ កំពុងឈានចូលសណ្ដាប់ធ្នាប់រួមចំណែកកសាងបក្សស្អាតស្អំនិងរឹងមាំ។តាមលោក
Dinh The Huynh ថាការបង្ហាញមុខកេហរទំព័រស្ដីអំពីលោកប្រធានហូជីមិញ ជាការ
ផ្ដើមគំនិតដ៏ល្អ ដើម្បីជូនដំណឹងព័ត៏មានអំពីការសិក្សារៀនសូត្រនិងធ្វើពលកម្មតាម
គំរូរបស់លោកប្រធានដល់កម្មាភិបាលនិងប្រជាជនទាំងមូល។លោក Dinh The Huynh បានឲ្យដឹងថែមទៀតថា៖

គេហរទំព័រស្ដីអំពីលោកប្រធានហូជីមិញគ្រោងបង្ហាញមុខក្នុងឱកាសទិវា២ កញ្ញា - ảnh 1
លោក Dinh The Huynh ថ្លែមតិនៅកិច្ចប្រជុំនេះ

“គេហរទំព័រស្ដីអំពីលោកប្រធានហូជីមិញផ្ដោតសំខាន់លើការជូនដំណឹងការ
សឹក្សារៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៏របស់លោក។គោលដៅជាឃោសនា ផ្សព្វផ្សាយនិងលើកទឹកចិត្តការអនុវត្តសារាចណ៍លេខ៣។ព័ត៏មានលើកេហរទំព័រ
នេះជាការពិតប្រាកដ និងគួរឲ្យទាក់ទាញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ