ធានាការផ្គត់ផ្គង់ទំនិញចាំបាច់ដល់ខេត្ត ក្រុងនានានៅភាគខាងត្បូងវៀតណាម

(VOVWORLD) - ចាប់ពីវេលាម៉ោង ០ ថ្ងៃទី ១៩ ខែកក្កដា ខេត្ត ក្រុងចំនួន ១៩ នៅភាគខាងត្បូងវៀតណាមបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គមជាផ្លូវការតាមស្មារតីនៃសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រី។ 
ធានាការផ្គត់ផ្គង់ទំនិញចាំបាច់ដល់ខេត្ត ក្រុងនានានៅភាគខាងត្បូងវៀតណាម - ảnh 1ទិដ្ឋភាពនៅផ្សារទំនើបមួយនៅវៀតណាម

ក្រៅពីវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត ក្រុងមួយចំនួននៅតែអនុញ្ញាតិឱ្យផ្សារបែបប្រពៃណីដំណើរការដដែល ប៉ុន្តែត្រូវអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ក្រសួងសុខាភិបាល។

នៅខេត្ត Bac Lieu  ដើម្បីធានាតំរូវការទំនិញចំបាច់ និងស្បៀងអាហារជូនប្រជាជននៅខេត្តនោះ គណកម្មការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ខេត្ត Bac Lieu  នៅតែអនុញ្ញាតិឱ្យផ្សារបែបប្រពៃណីបន្តដំណើរការដដែល ដើម្បីដាក់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងរបស់របរចាំបាច់នានា។ ទន្ទឹមនឹងនេះ បណ្ដាផ្សារទំនើប ហាងលក់ស្បៀងអាហារ ឱសថស្ថាន នៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការដដែល ប៉ុន្តែត្រូវធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងម៉ឺងមាត់។

នៅខេត្ត Tra Vinh មុខទំនិញចាំបាច់នានា ដូចជា អង្ករ មី សាច់ ស៊ុត និងទឹកដោះគោមានការបញ្ជាទិញច្រើនជាងធម្មតាប៉ុន្តែប្រភពផ្គត់ផ្គង់នៅតែសម្បូរបែប ហើយតម្លៃបានកើនឡើងបន្តិចបន្តូចតែប៉ុណ្ណោះ។

មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Tra Vinh បានរួមសហការជាមួយមន្ទីរ ស្ថាប័ននានា រួមទាំងផ្សារទំនើបចំនួន ៥ និងសហគ្រាសធ្វើអាជីវកម្មចំណីអាហារចំនួន ២៤ អង្គភាព បានចាត់វិធានការបម្រុងទុកមុខទំនិញចាំបាច់ និងរក្សាស្ថិរភាពតម្លៃ ក្នុងបរិបទជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។

ចំណែកខេត្ត Vinh Long បានបង្កើតប៉ុស្កិ៍ត្រួតពិនិត្យជាច្រើន ដើម្បីគ្រប់គ្រងជំងឺរាតត្បាត និងមនុស្សចេញចូលខេត្ត។ ទោះយ៉ាងណារក៏ដោយ រថយន្តដឹកទំនិញចាំបាច់ ដើម្បីបម្រើតម្រូវការប្រជាជននៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការ បើឆ្លើយតបនឹងលក្ខខ័ណ្ឌតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ