បណ្ដាអង្គការហិរញ្ញវត្ថុពិភពលោកវាយតំលៃវិជ្ជមានអំពីយថាទស្សន៍កំណើនរបស់វៀតណាម

(VOVWORLD) - ក្នុងរបាយការណ៍ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកទាំងមូលនាពេលថ្មីៗនេះ ធនាគារពិភពលោក (WB) ព្យាករណ៍ថា៖ កំណើនសេដ្ឋកិច្ចវៀតណាម ទទួលបាន ៦,៨% ក្នុងឆ្នាំ ២០១៨ ខ្ពស់ជាងកំរិតព្យាករណ៍៦,៥% នាដើមឆ្នាំ ២០១៨។ 
បណ្ដាអង្គការហិរញ្ញវត្ថុពិភពលោកវាយតំលៃវិជ្ជមានអំពីយថាទស្សន៍កំណើនរបស់វៀតណាម - ảnh 1 បណ្ដាអង្គការហិរញ្ញវត្ថុពិភពលោកវាយតំលៃវិជ្ជមានអំពីយថាទស្សន៍កំណើនរបស់វៀតណាម

ក្នុងរបាយការណ៍ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកទាំងមូលនាពេលថ្មីៗនេះ ធនាគារពិភពលោក (WB) ព្យាករណ៍ថា៖ កំណើនសេដ្ឋកិច្ចវៀតណាម ទទួលបាន ៦,៨% ក្នុងឆ្នាំ ២០១៨ ខ្ពស់ជាងកំរិតព្យាករណ៍៦,៥% នាដើមឆ្នាំ ២០១៨។ វៀតណាមត្រូវបានព្យាករណ៍នឹងជាខឿនសេដ្ឋកិច្ចដែលមាន កំណើនលឿនទី ២ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៨។ កំណើនសេដ្ឋកិច្ច របស់វៀតណាមនាត្រីមាសទី ១ ឆ្នាំ ២០១៨ ទទួលបាន ៧,៣៨% ជាកំរិតខ្ពស់បំផុតក្នុងអំឡុង ១០ ឆ្នាំកន្លងទៅ។ រីឯ អង្គការរៀបចំណាត់ថ្នាក់អន្តរជាតិ  Fitch ក៏បានបញ្ជាក់ថា៖ វៀតណាមអាចទទួលបានកំរិតកំណើន ៦,៧% ក្នុងឆ្នាំ ២០១៨ អាស្រ័យដោយប្រភពទុនវិនិយោគពីបរទេសយ៉ាងខ្លាំងក្លាផ្នែកផលិតកម្មត្រូវបានបើកទូលាយតទៅទៀត។ ពេលនោះ ធនគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB)  ព្យាករណ៍ថា៖ កំណើនសេដ្ឋកិច្ចវៀតណាមនឹងទទួលហួសកំរិត ៧% ក្នុងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ