វៀតណាមជួយជ្រោមជ្រែងដោយសកម្មយុទ្ធនាការម៉ោងផែដី ថ្ងៃនេះខ្ញុំរស់នៅដោយបៃតងជាង
(VOVWORLD) -នេះគឺជាលើកទី ១០ ហើយ ដែលវៀតណាមជួយជ្រោមជ្រែងយុទ្ធនាការនេះ។ សកម្មភាពនេះបានរួមចំណែកជួយឲ្យសហគមន៍ផ្លាស់ប្ដូរមនសិការអំពីកិច្ចការពារបរិស្ថាន និងទប់ទលនឹងបម្រែបម្រូលអាកាសធាតុ។
យុទ្ធនាការម៉ោងផែដី |
នាយប់ថ្ងៃទី ២៤ មិនា នៅតាមមូលដ្ឋាននានានៅទូទាំងប្រទេសបានប្រព្រឹត្តិទៅសកម្មភាពជួយជ្រមជ្រែងម៉ោងផែនដីជាច្រើន។ នៅទីលានបដិវត្តន៍ខែសីហា នៅខាងមុខមហោស្រពធំទីក្រុងហាណូយ និងជំរិញវិធីដើរថ្មើរជើងនៅបឹង Ho Guom ទីក្រុងហាណូយ បានប្រព្រឹត្តិទៅកម្មវិធីជួយជ្រោមជ្រែងម៉ោងផែនដី ដោយប្រធានបទ ថ្ងៃនេះខ្ញុំរស់នៅដោយបៃតងជាង។ យុវជនស្មគ្រចិត្តនៅបណ្ដាខ័ណ្ឌ សង្កាត់បានអំពាវនាវឲ្យក្រុមគ្រួសារ និងមូលដ្ឋានធ្វើអាជីវកម្មនានា ពន្លត់ភ្លើង និងឧបករណ៍អគ្គិសនី ដែលមិនចំចាច់ប្រើប្រាស់ក្នុងជីវភាពរស់នៅ ក្នុងរយៈពេល ១ ម៉ោង ចាប់ពីម៉ោង ២០ និង ៣០ នាទី ដល់ ដ៉ោង ២១ និង៣០ នាទី។
នេះគឺជាលើកទី ១០ ហើយ ដែលវៀតណាមជួយជ្រោមជ្រែងយុទ្ធនាការនេះ។ សកម្មភាពនេះបានរួមចំណែកជួយឲ្យសហគមន៍ផ្លាស់ប្ដូរមនសិការអំពីកិច្ចការពារបរិស្ថាន និងទប់ទលនឹងបម្រែបម្រូលអាកាសធាតុ។ លោក Nguyen Hoang Anh នៅខណ្ឌ Tay Ho ទីក្រុងហាណូយបានចែករំលែកថា៖
“ខ្ញុំចូលរួមកម្មវិធីម៉ោងផែនដីនេះបាន ៤ ឆ្នាំហើយ។ សកម្មភាពនេះមានអត្ថន័យណាស់ ដោយបានរួមចំណែកការពារបរិស្ថាន។ ដោយសារគ្រួសារនីមួយពន្លត់អំពូលភ្លើងមួយ ហើយទូទាំងប្រទេសដោយចំនួន ប្រជាជាន ១០០ លានអ្នកនឹងសន្សំសម្ចៃបានថាមពលជាច្រើនណាស់”។
នៅទីក្រុង Can Tho អគ្គក្រុមហ៊ុនថាមពលអគ្គិសនីភាគខាងត្បូង និងក្រុមហ៊ុនថាមាពលអគ្គីសនីទីក្រុងហូជីមិញបានរៀបចំសកម្មភាពជួយជ្រោមជ្រែងម៉ោងផែនដីជាច្រើន។ កម្មវិធីម៉ោងផែនដីនៅទីនេះ ដោយប្រធានបទថា ថ្ងៃនេះខ្ញុំរស់នៅដោយបៃតងជាង ទទួលបានការចូលរួមរបស់យុវជន និងប្រជាជនជិត ២ ពាន់អ្នក។ លោក Nguyen Van Quang នាយកក្រុមហ៊ុនអគ្គិសនី Can Tho បានឲ្យដឹងថា៖
“ប៉ុន្មានឆ្នាំកន្លងទៅ អនុវត្តន៍តាមការបញ្ជាណែនាំរបស់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី និងអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង នោះ យើងខ្ញុំបានឃោសនា និងអនុវត្តន៍ការសន្សំសម្ចៃភ្លើងទៅកាន់អតិថិជនទាំងអស់របស់ខ្លួនផងដែរ”៕