វៀតណាមនឹងរៀបចំមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ប្រកបដោយជោគជ័យ
(VOVWORLD) /  
|
សម័យប្រជុំលើកទី១របស់គណៈកម្មាធិការបញ្ជារៀបចំមហាសន្និបាតអន្តរសភាពិភពលោកលើកទី
១៣២។ (VOV) |
Vovworld-វៀតណាមនឹងរៀបចំដ៏ជោគជ័យមហាសន្និបាតអន្តរសភាពិភព
លោកលើកទី១៣២។ ប្រការនេះត្រូវបានប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអះអាងនៅពិធីប្រកាសគណៈកម្មាធិការបញ្ជាថ្នាក់រដ្ឋ គណៈចាត់តាំងរដ្ឋត្រៀមរៀបចំមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២
(IPU) និងសម័យប្រជុំលើកទី១របស់គណៈកម្មាធិការបញ្ជារៀបចំមហាសន្និបាតដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២២វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិបញ្ជា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានលើកច្បាស់ថា ឆ្នាំ២០១៥ជាឆ្នាំគន្លឹះវាយតំលៃលទ្ធផលអនុវត្តគោលដៅសហ្សវត្សរបស់អង្គការសហប្រជាជាតិ។ នេះក៏ជាឆ្នាំវៀតណាមមានសកម្មភាពរំលឹកខួបអនុស្សាវរីយ៍សំខាន់ជាច្រើនដូច
ជាលើកទី៧០នៃទិវាបង្កើតរដ្ឋ លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
ការដែលទទួលរៀបចំមហាសន្និបាត IPU មានអត្ថន័យដ៏ធំធេងអំពីការទូត ជំរុញ
បណ្ដាសកម្មភាពផ្ទៃក្នុង។ដើម្បីរៀបចំប្រកបដោយជោគជ័យមហាសន្និបាត ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានសំណូមពរថា៖
“ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយ IPU បណ្ដាយន្តការផ្ទៃក្នុង បណ្ដាសភា
សមាជិក អង្គការអន្តរជាតិ សមាគមដើម្បីកសាងរបៀបវារៈសមស្របជាក់ស្ដែងផ្សាភ្ជាប់នឹងអាទិភាពរបស់ IPU និងវៀតណាម។ នេះជាឱកាសល្អដើម្បីយើងឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ផ្សព្វផ្សាយវៀតណាមក្នុងដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ ក្នុងនោះលេចធ្លោគឺតួនាតីដឹកនាំលើគ្រប់វិស័យរបស់បក្សកុម្មុយនីស្តវៀតណាម។”
មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ នឹងបានរៀបចំនៅវៀត
ណាមនាខែមិនាឆ្នាំ២០១៥។ តាមសេចក្តីសំរេចចិត្ត ប្រធានរដ្ឋសភា Nguyen Sinh
Hung នឹងកាន់ដំណែងប្រធានគណៈកម្មាធិការបញ្ជាថ្នាក់រដ្ឋ៕
-VOVWORLD