វៀតណាមសន្យាកែលំអរយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគ
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ីបូព៌ា (VOV) |
Vovworld-ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកម្មភាពសេដ្ឋកិច្ចកិច្ចការបរទេសសំខាន់របស់វៀតណាម។ មិនត្រឹមតែមានឧត្តមភាពនិងបរិយាកាសវិនិយោគគួរឲ្យទាក់ទាញ វៀតណាមនៅតែខំប្រឹងប្រែងសសេរ
បន្តរឿងជោគជ័យក្នុងការទាក់ទាញ FDI ដោយកិច្ចសន្យាយ៉ាងខ្លាំងក្លាកែលំអរ
បរិយាកាសវិនិយោគអាជីវកម្ម។ ជាមួយប្រធានបទ វៀតណាម-កន្លែងមកគួរ
ឲ្យទាក់ទាញរបស់វិនិយោគិន អត្ថបទសសេររបស់នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung ចុះផ្សាយលើទំព័រព័ត៌មាននៃវេទិការសេដ្ឋកិច្ចពិភព
លោកបានឲ្យដឹងថា គិតមកដល់ខែមេសាឆ្នាំ២០១៤ ចំនួនគំរោងការ FDI នៅ
មានប្រសិទ្ធភាពនៅវៀតណាមគឺជាង១៦៣០០គំរោងជាមួយចំនួនទុនវិនិយោគ
សរុបប្រមាណ២៣៨ពាន់លានដុល្លារអាមេរិក។ បណ្ដាតួរលេខនេះបានបង្ហាញ
ថា វៀតណាមបាននិងកំពុងក្លាយទៅជាកន្លែងមកគួរឲ្យទាក់ទាញចំពោះ
វិនិយោគិនបរទេស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ទី១
វៀតណាមជានិច្ចកាលជាប្រទេសរឹងមាំស្ថិរភាពអំពីនយោបាយសង្គមនិងជា
ខឿនសេដ្ឋកិច្ចកំណើនសកម្មមួយ។ ទី២ វៀតណាមមានប្រភពពលករដ៏សម្បូរ
មានទីតាំងភូមិសាស្ត្រងាយស្រួល។ទី៣ រដ្ឋាភិបាលវៀតណាមជានិច្ចកាល
សន្យានិងធ្វើសកម្មភាពសំដៅបង្កើតបរិយាកាសវិនិយោគទូលាយងាយស្រួល
និងសមភាពសំរាប់វិនិយោគិនបរទេស។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថា ក្នុងរយៈពេលមធ្យមនិងវែង វៀតណាមមានគោលការណ៍បន្តទាក់ទាញយ៉ាងខ្លាំងក្លានិងប្រើប្រាស់ប្រកដ
ដោយប្រសិទ្ធភាពប្រភពទុន FDI។ នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល
វៀតណាមសន្យាកែលំអរយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគអាជីវកម្មក៏ដូចជា
បង្កគ្រប់លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម FDI ធ្វើសកម្មភាពនៅ
វៀតណាម៕