សិក្ខាសាលាឧទ្ទេសនាមរបាយការណ៍សន្ទស្សន៍ផ្លាស់ប្ដូរថ្មីសកលលោក GII ២០១៧
(VOVWORLD) -តាមសេចក្ដីប្រកាសស្ដីពីការរៀបចំណាត់ថ្នាក់សន្ទស្សន៍ផ្លាសប់ប្ដូរថ្មីច្នៃប្រឌិតសកលលោកឆ្នាំ ២០១៧
សិក្ខាសាលាឧទ្ទេសនាមរបាយការណ៍សន្ទស្សន៍ផ្លាស់ប្ដូរថ្មីសកលលោក GII ២០១៧ (internet) |
តាមសេចក្ដីប្រកាសស្ដីពីការរៀបចំណាត់ថ្នាក់សន្ទស្សន៍ផ្លាសប់ប្ដូរថ្មីច្នៃប្រឌិតសកលលោកឆ្នាំ ២០១៧នោះ វៀតណាមបានរៀបចំណាត់ថា្នក់លេខ ៤៧ /១២៧ នៃប្រទេស និងខឿនសេដ្ឋកិច្ច កើនឡើង ១២ ថ្នាក់បើប្រៀបនឹងឆ្នាំ២០១៦។ នេះគឺជាចំណាត់ថា្នក់ខ្ពស់បំផុតដែលវៀតណាមទទួលបានតាំងពីមុនមក។ ព័ត៌មាននេះត្រូវបានអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Quoc Khanh លើកឡើងនៅក្នុងសន្និសីទឧទ្ទេសនាមរបាយការណ៍ស្ដីពីសន្ទស្សន៍ផ្លាសប់ប្ដូរថ្មីច្នៃប្រឌិតសកល (GII) ២០១៧ នាថ្ងៃទី ១៣ កក្ដដានៅទីក្រុងហាណូយ។ ជាមួយលទ្ធផលនេះ វៀតណាមបានរៀបចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមបណ្ដាប្រទេសដែលមានចំណូលមធ្យមទាប។ ក្នុងប្លុកអាស៊ាន វៀតណាមបានរៀបចំណាត់ថ្នាក់លេខ បី បន្ទាប់ពីសិង្ហបុរីនិងម៉ាឡេស៊ី។ លោក Sacha Wunsch – Vincent អ្នកជំនាញការជាន់ខ្ពស់នៃអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) បានវាយតម្លៃថាមានកក្តាជាច្រើនប៉ះពាល់ដល់និន្នាការកែលម្អសន្ទស្សន៍ផ្លាសប់ប្ដូរថ្មីច្នៃប្រឌិតរបស់វៀតណាមក្នុងបណ្ដាឆ្នាំកន្លងទៅ ជាពិសេសក្នុងឆ្នាំ ២០១៧។ ក្នុងនោះមានការ ខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយជាពិសេសគឺការបញ្ជាណែនាំសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។អ្នកជំនាញការ WIPO បានឲ្យដឹងថា ដើម្បីបន្តកែលម្អសមត្ថភាពផ្លាស់ប្ដូរថ្មីច្នៃប្រឌិតប្រទេសជាតិ វៀតណាមគប្បីយកចិត្តទុកដាក់លើកត្តានាំចេញ និងនាំចូលនៃការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ក្នុងនោះ យកចិត្តទុកដាក់កែលម្អចំពោះបណ្ដាក្រុមសន្ទស្សន៍ស្ដីពីបរិយាកាសធ្វើអាជីវកម្ម ទីផ្សារទុនវិនិយោគជាដើម៕