សកម្មភាពចាប់ផ្តើមធ្វើអាជីវកម្មនាដើមឆ្នាំថ្មីជាមួយនឹងឬទ្ធានុភាពថ្មី ក្តីសង្ឃឹមថ្មី
(VOVWORLD) -ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ ពន្លឺអគ្គិសនីនៅចែងចាំងតាមការដ្ឋានគម្រោងស្ពាន Bach Dang (ខេត្ត Quang Ninh )។
សកម្មភាពចាប់ផ្តើមធ្វើអាជីវកម្មនាដើមឆ្នាំថ្មីជាមួយនឹងឬទ្ធានុភាពថ្មី ក្តីសង្ឃឹមថ្មី
|
ស្ពាន Bach Dang ជាគម្រោងការសមាសភាពនៃ ផ្លូវល្បឿនលឿន Ha Long- Hai Phong ហើយជាស្ពានតភ្ជាប់ផ្លូវពីទីក្រុងហាណូយ ទីក្រុង Hai Phong ទៅកាន់ទីក្រុង Ha Long។ ដើម្បីធានាល្បឿនបើកឲ្យដំណើការមុន ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ នៅការដ្ឋាននេះ បរិយាកាសធ្វើ ពលកម្មនៅតែប្រព្រឹត្តទៅ យ៉ាងប្រញាប់ប្រញាល់។ លោក Huynh Hai Son នាយកគណៈកម្មការប្រតិបត្តិកញ្ជប់ លេខ៤៥នៃគម្រោងការនេះបានឲ្យដឹងថា៖
“យើងខ្ញុំខិតខំធ្វើការពេញបុណ្យចូលឆ្នាំថ្មីដើម្បីសម្រេចឲ្យទាន់ពេលវេលានៃ គម្រោងការដែលបានដាក់ចេញ។ យើងខ្ញុំជឿជាក់ថា ដល់ថ្ងៃទី២៧ខែមេសា យើងខ្ញុំ នឹងសម្រេចបានទាំងស្រុងស្ពាននេះ ហើយដល់ថ្ងៃទី៣០ខែមេសា នឹងបើកឲ្យដំណើរ ការ”។
រួមជាមួយគ្នានោះ នាថ្ងៃទី១៨ខែកុម្ភៈ (ពោលគឺថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ) ឆ្លៀតយកអាកាសធាតុអំណោយផល ប្រជាកសិករតាមតំបន់កសិកម្មជាច្រើននៅ ខេត្ត Quang Ninh បាននាំគ្នាទៅធ្វើស្រែចំការ ដោយក្តីសង្ឃឹមនូវរដូវអំណោយផល។ លោក Dang Dinh Thang ប្រធានការិយាល័យសេដ្ឋកិច្ច ទីរួមខេត្ត Dong Trieu បានឲ្យ ដឹងថា៖
“Dong Trieu កំពុងបញ្ជាណែនាំប្រមូលផ្តុំផលរដូវរងារ នឹងត្រៀមរៀបចំសម្រាប់ ផលិតកម្មនិទាឃរដូវ២០១៨ឲ្យទាន់ពេលវេលា។ បន្តត្រៀមដីធ្លីឲ្យស្អាតបាត សម្រាប់ ផលិតកម្មស្រូវនិទាឃរដូវ”៕