សន្និសីទកាសែតឧទ្ទេសនាមមហាសន្និបាតតំណងពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨

(VOVWORLD) -ក្រោមប្រធានបទ "បញ្ញា - វិន័យ - សមាហរណកម្ម - អភិវឌ្ឍន៍" មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ (នីតិកាល ២០១៧ - ២០២២) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងចំនួន ១២៥០ នាក់។
សន្និសីទកាសែតឧទ្ទេសនាមមហាសន្និបាតតំណងពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ - ảnh 1សន្និសីទកាសែតឧទ្ទេសនាមមហាសន្និបាតតំណងពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ 

ក្រោមប្រធានបទ "បញ្ញា - វិន័យ - សមាហរណកម្ម - អភិវឌ្ឍន៍" មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ (នីតិកាល ២០១៧ - ២០២២) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងចំនួន ១២៥០ នាក់។ ពត៌មាននេះត្រូវបានផ្តល់ជូនដោយព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី ១៣ វិច្ឆិកានៅទីក្រុងហាណូយ។

សាសនាអាណត្តិទី ៧ (២០១២ - ២០១៧) ពិភាក្សាអំពីកម្មវិធីសកម្មភាពអាណត្តិ ទី ៨ (២០១៧ - ២០២២) ជាដើម។ ក្នុងអាណត្តិខាងមុខ សមាគមពុទ្ធសាសនាវៀតណាមបានដាក់ចេញនូវគោលដៅចំនួន ៩ ក្នុងនោះផ្តោតលើការលើកកម្ពស់បញ្ញាសមូហភាព រក្សាវិន័យ និងលើកកម្ពស់ស្មារតីសាមគ្គីភាព និងភាពសុខដុមរមនាក្នុងការកសាង និងអភិវឌ្ឍន៍សមាគមពុទ្ធសាសនាប្រកបដោយភាពរឹងមាំ ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ។ រក្សានិងពង្រីកតម្លៃនៃវប្បធម៌ពុទ្ធសាសនាវៀតណាម ហើយរួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ