សារព័ត៌មានហុងគ្រី និងរ៉ូម៉ានី វាយតម្លៃខ្ពស់ចំពោះដំណើ​រទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

(VOVWORLD) - ចាប់ពីថ្ងៃទី១៨ ខែមករាមក សារព័ត៌មានហុងគ្រី និងរ៉ូម៉ានី តែងតែបង្ហាញចំណាប់អារម្មណ៍ពិសេស រាយការណ៍ និងបង្ហោះអត្ថបទជាច្រើន អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
សារព័ត៌មានហុងគ្រី និងរ៉ូម៉ានី វាយតម្លៃខ្ពស់ចំពោះដំណើ​រទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh - ảnh 1នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ រូបថត៖ VOV

កាសែតអេឡិចត្រូនិក “ប្រជាជាតិហុងគ្រី” បានចុះផ្សាយអត្ថបទនាថ្ងៃទី ១៨ មករា ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនង “ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី” កំពុងអភិវឌ្ឍន៍យ៉ាងល្អលើគ្រប់វិស័យ; កោតសរសើរអំពីសមិទ្ធិផលផ្លាស់ប្ដូរថ្មីរបស់វៀតណាម ព្រមទាំងអះអាងពីស្មារតីហ៊ានគិត ហ៊ានធ្វើ” របស់រដ្ឋាភិបាលវៀតណាម រួមចំណែកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

កាសែត MagyarNemzet ច្បាប់ថ្ងៃទី ១៩ មករា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា "វៀតណាមបង្កើតឱកាសដ៏ធំធេង" ដោយអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យដ៏សំខាន់ពិសេសចំពោះហុងគ្រី; ឯកសារដែលបានចុះហត្ថលេខារវាងភាគីទាំងពីរនឹងបង្កើតឱកាសដ៏ធំធេងជាច្រើនសម្រាប់ការនាំចេញ និងវិនិយោគចំពោះខឿនសេដ្ឋកិច្ចហុងគ្រី។កាសែត “ប្រជាជាតិហុងគ្រី”នាថ្ងៃទី ២០ មករា បន្តចុះផ្សាយអត្ថបទស្រាវជ្រាវស៊ីជម្រៅក្រោមចំណងជើងថា “អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាលអាចរៀនសូត្រជាច្រើនពីវៀតណាម ដោយសង្កត់ធ្ងន់លើទំនាក់ទំនងប្រពៃណី និងមិត្តភាពរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅ ដែលត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បន្តជានិន្នាការដែលភាគីទាំងពីរចាំបាច់ត្រូវជំរុញក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន។

កាសែតអេឡិចត្រូនិករ៉ូម៉ានីផ្សេងទៀតដូចជា៖ hotnews.ro, ground.news, lumea.ro, ziarulprofit.ro ក៏បានចុះផ្សាយអត្ថបទ និងព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅរ៉ូម៉ានីរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ប្រទេសរ៉ូម៉ានី ដោយសង្កត់ធ្ងន់ថា វៀតណាមកាន់តែដើរតួនាទីដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ