សហគមន៍ជនវៀតណាម​ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសង្គមសាធារណរដ្ឋ​ឆែក

(VOVWORLD) - នាថ្ងៃទី ៣ ខែកក្កដា ក្នុងឱកាសខួបលើកទី ១០ នៃសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកត្រូវបានរដ្ឋាភិបាលឆែកទទួលស្គាល់ជាជនជាតិភាគតិចទី ១៤ នៅប្រទេសនេះ (៣ កក្កដា ២០១៣- ៣ កក្កដា ២០២៣)។
សហគមន៍ជនវៀតណាម​ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសង្គមសាធារណរដ្ឋ​ឆែក - ảnh 1ការសម្តែងតន្ត្រីប្រពៃណីវៀតណាមនៅទីលានសេះ ទីក្រុង Prague ។ រូបថត៖ VOV

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សហគមន៍ជនវៀតណាមមានការរួមវិភាគទានកាន់តេច្រើនចំពោះសង្គមសាធារណរដ្ឋឆែក និងត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសសាមីវាយតម្លៃខ្ពស់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែកលោក Thai Xuan Dung បានឲ្យដឹងថា៖ “ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ កិត្យានុភាព តួនាទីនិងឋានៈរបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះត្រូវបានបញ្ជាក់នៅក្នុងជំនួបរបស់យើងជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលសាធារណរដ្ឋឆែក។ នៅក្នុងជំនួប ពួកគេសុទ្ធតែវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមជាមួយក្តីស្រឡាញ់និងការគោរព។ នេះត្រូវបានអះអាងថែមទៀតក្នុងការស្ទង់មតិកាលពីខែមីនាឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលស្រាវជ្រាវសាធារណះមតិឆែកអំពីមនោសញ្ចេតនារបស់ប្រជាជនឆែកចំពោះបណ្ដាជនជាតិភាគតិច ដែលក្នុងនោះសហគមន៍ជនវៀតណាមនៅឆែកជាលើកដំបូងឈរលំដាប់ថ្នាក់ទី២ក្នុងចំណោមជនជាតិភាគតិចទាំង១៤; នេះជាការទទួលស្គាល់និងមនោសញ្ចេតនារបស់ប្រជាជននៃប្រទេសសាមីចំពោះសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក”។

ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-១៩ ជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំងឺរាតត្បាត និងបានចូលរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសាធារណរដ្ឋឆែក។

មកទល់ពេលនេះ សហគមន៍ជនវៀតណាមដែលរស់នៅសាធារណរដ្ឋឆែកមានមនុស្សជិត ៩៦.០០០ នាក់ ជាសហគមន៍សាមគ្គីភាព ស្រឡាញ់គ្នាទៅវិញទៅមក មានទំនួលខុសត្រូវ សកម្ម ច្នៃប្រឌិត គោរពច្បាប់ និងជានិច្ចកាលឆ្ពោះទៅស្រុកកំណើតនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ