អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប

(VOVWORLD) -នាថ្ងៃទី១៣តុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (អាមេរិក) ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំក្រសួងការពារប្រទេស ទទួលបន្ទុក ការចូលរួមសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិ បានមានជំនួបធ្វើការ ជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកស្នងការរក្សាសន្តិភាព អង្គការសហប្រជាជាតិ លោក Jean Piere Lacroix និងនាយិកាស្ថាប័នសកម្មភាព គ្រាប់បែកមីននៃអង្គការសហប្រជាជាតិ (UNMAS) លោកស្រី Agnes Marcaillou។
��្រាវជ្រាវការផ្លាស់ប្តូរនិងផលិតកម្មជាដើម”៕

 

អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប - ảnh 1

អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានពិភាក្សាលើបណ្តាវិធានការសំដៅ ជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងបង្កើនការជួយឧបត្ថម្ភ វៀតណាម លើក កំពស់សមត្ថភាពចូលរួមរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាព អនុវត្តយ៉ាងឆាប់ ៗ  កិច្ចចរចារជាផ្លូវការដើម្បីឈានដល់ការ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ស្តីពីការអនុវត្តពេទ្យយោធាកម្រិតទី២ ចូលរួមសកម្មភាពរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងផងដែរ។

        ក៏ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅក្រុងញូវយ៉ក លោក Nguyen Chi Vinh អញ្ជើញ ជួបចរចារជាមួយលោក Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ  នាយកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍ ន៍អង្គការសហប្រជាជាតិ (UNDP)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ