ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Ninh

(VOVWORLD) -នាថ្ងៃទី ២៥ សីហា នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Ninh - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue 

នាថ្ងៃទី ២៥ សីហា នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ នៅទីនេះ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច Quang Ninh ទទួលបានក្នុង ៧ ខែដើមឆ្នាំ។ ដើម្បីអនុវត្តភារកិច្ចសម្រាប់បណ្ដាខែចុងឆ្នាំ លោក Vuong Dinh Hue ស្នើឲ្យខេត្ត  Quang Ninh មានជំហានលោតផ្លោះ ដើម្បីរួមចំណែកសម្រាប់ខេត្តផង និងប្រទេសទាំងមូលផង ហើយបង្កើនការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាជាន់ខ្ពស់។ ខេត្ត Quang Ninh ជួយឧបត្ថម្ភសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងរ៉ែវៀតណាមរៀបចំឡើងវិញនូវរចនាសម្ព័ន្ធលើផ្នែកធ្យូង ហើយយកចិត្តទុកដាក់ថែមទៀតចំពោះកិច្ចការគ្រប់គ្រងរដ្ឋស្ដីពីទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ