APEC 2017 ជាមួយបញ្ហាបង្ការប្រឆាំងអំពើពុករលួយ

(VOV)_បញ្ហាបង្ការប្រឆាំងអំពើពុករលួយ និងតម្លាភាវូបនីយកម្មជាការ​យកចិត្ត
ទុកដាក់ជួរមុខ របស់ប្រទេសនីមួយៗ និងនេះក៏ជាខ្លឹមសារមួយដែលបានលើកយក
មកពិភាក្សាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ នៃសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី​១​ (SOM1)
ដែលបានប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa(ភាគកណ្ដាលវៀតណាម)។
 ​នៅទីនេះ គំនិតថ្មីជាច្រើនស្ដីអំពីការចូលរួមរបស់សង្គមក្នុងការងារបង្ការប្រឆាំង​អំ
ពើពុករលួយ របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ទទួលបានការគាំទ្រយ៉ាងខ្លាំងពី​ដំណាង
ខឿនសេដ្ឋកិច្ចជាសមាជិកនានា។

APEC 2017 ជាមួយបញ្ហាបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
លោក Nguyen Van Thanh អគ្គនាយករង អធិការកិច្ចរដ្ឋាភិបាលវៀតណាមពិភាក្សាជាមួយដំណាងនានា (Thái Bình - VOV)

អំពើពុករលួយជាបទល្មើសគ្មានព្រំដែន។ ក្នុងសភាពការណ៍ធ្វើសមាហរណកម្ម
សេដ្ឋកិច្ចសកល នាបច្ចុប្បន្ន បទល្មើសអំពើពុករលួយអាចគំរាមកំហែងដល់ស្ថិរភាព
សុខុមាលភាពសង្គម រំលោភបែបបទ និងតំលៃប្រជាធិបតេយ្យ តំលៃអំពីសីលធម៌ 
យុត្តិធម៌ រារាំងការអភិវឌ្ឍន៍ចីរភាព និងគោលការណ៍ នីតិរដ្ឋ។ ដូច្នេះ ​ចំពោះប្រទេស
នីមួយៗ ការងារបង្ការប្រឆាំងអំពើពុករលួយ ជាភារកិច្ចសំខាន់ ​ប្រចាំនិងបន្ទាន់។

          ជំរុញការចូលរួមរបស់សង្គមក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ

        ដូច្នេះ សិក្ខាសាលាស្ដីអំពីការជំរុញតួនាទីរបស់សង្គម ក្នុងការងារបង្ការ​ប្រឆាំងអំ
ពើពុករលួយ ជាសកម្មភាពដើមដំបូង ដែលបានរៀបចំឡើង ក្នុងក្រប​ខ័ណ្ឌ APEC
ដោយវៀតណាមជាអធិបតី។ ប្រការនេះទទួលបានការយក​ចិត្ត​ទុក​ដាក់ជាច្រើនពី
ដំណាងខឿនសេដ្ឋកិច្ចនានា។ 

          នៅទីនេះ ដំណាងវៀតណាម លោក Nguyen Van Thanh អគ្គនាយករង​ អធិ
ការកិច្ចរដ្ឋាភិបាលវៀតណាម បានចាត់ទុកថា៖បង្កើនការចូលរួមរបស់សង្គមក្នុង
ការងារបង្ការប្រឆាំងអំពើពុករលួយ ជំរុញការចូលរួមរបស់ប្រជាជន សហ​គ្រាស ក្នុង
ការងារបង្ការប្រឆាំងអំពើពុករលួយនោះនឹងរួមចំណែកកសាងបរិយាកាសអាជីវកម្ម 
វិនិយោគតម្លាភាព ស្អាតស្អំ៖

          “ ជំរុញតួនាទីរបស់ប្រជាជននិងសហគមន៍អាជីវករ តភ្ជាប់ជាមួយគោលដៅ
ស្នូលរបស់ APEC គឺជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងខឿនសេដ្ឋកិច្ចជា​សមាជិក​
នានា។ ដូច្នេះ បរិយាកាសអាជីវកម្មតម្លាភាព ស្អាតស្អំជាគោល​បំណងរួម របស់ភាគី
ទាំងឡាយ។“

          ឯកភាពជាមួយទស្សនះនេះ លោក Pham Trong Dat ប្រធាន នាយកដ្ឋាន​
បង្ការប្រឆាំងអំពើពុករលួយ អធិការកិច្ចរដ្ឋាភិបាល បានអះអាងថា៖ នៅវៀត​ណាម
 រដ្ឋាភិបាលកំពុងខំប្រឹងប្រែងតស៊ូប្រឆាំងនឹងបទល្មើសនេះ និងនាពេលថ្មីៗនេះ 
បានបង្កើតក្រុមអ្នកជំនាញទទួលព័ត៌មាន ដែលទាក់ទិនដល់អំពើពុករលួយ។ លោក
 Pham Trong Dat​ បានអោយដឹងថា៖

          “ ការបង្កើតក្រុមនេះ ​ដោយមានគ្រប់គ្រាន់បទបញ្ញត្តិ ភារកិច្ចច្បាស់លាស់។​
ក្រុមនេះបានប្រមូលផ្តុំ ទទួលព័ត៌មានក្រប់ប្រភេទ ហើយពីនោះនាំចេញដំណោះ
ស្រាយទាន់ពេលវេលា។”

          ជំរុញការសន្យាបង្ការប្រឆាំងអំពើពុករលួយក្នុង APEC

        ក្នុងសភាពការណ៍នាបច្ចុប្បន្ននេះ ការងារបង្ការប្រឆាំងអំពើពុករលួយ​មិន
គ្រាន់តែជាការងាររបស់រដ្ឋ ឬរបស់រដ្ឋាភិបាលតែប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ច
​របស់សង្គមទាំងមូលទៀតផង​។ ដោយមានគំនិតរៀបចំសិក្ខាសាលាលើកដំបូងស្ដី
អំពី​ការងារជំរុញ​តួនាទីរបស់សង្គមក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ​ក្នុង
​ក្របខ័ណ្ឌ APEC វៀតណាមមានគោលបំណង​៖ បានរួមវិភាគទានយ៉ាង​សកម្ម ​
ជំរុញការអនុវត្តកិច្ចសន្យាស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ​ ក្នុង ​APEC ដែល
បានបណ្ដាថ្នាក់ដឹកនាំ APEC អនុម័តមុននេះ ។​លោក Phan Van Sau អគ្គអធិ
ការកិច្ចរដ្ឋាភិបាលវៀតណាម បានអះអាងថា៖

          “ លទ្ធផលនៃសិក្ខាសាលានេះ ជាមូលដ្ឋាន​ដំបូង ដើម្បីក្រុម​ការងារ​បង្ការប្រ
ឆាំង​អំពើ​​ពុក​រលួយ​ និងធានាតម្លាភាពរបស់ APEC ស្រាវជ្រាវអនុវត្ត។តាមនោះ
 កសាង​ឯកសារកំណត់ និងណែនាំការអនុវត្តដើម្បីធានាការចូលរួមប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពរបស់សង្គម។”

          ការផ្តើមគំនិតស្ដីអំពីការចូលរួមរបស់សង្គម ក្នុងការងារបង្ការប្រឆាំងអំ
ពើពុករលួយ របស់ប្រទេសម្ចាស់ផ្ទះវៀតណាម នៅរបៀបវារះ របស់សន្និសីទ APEC
 លើកនេះ​ នឹងរួមចំណែកអនុវត្តជាក់ស្ដែង ដើម្បីសមាជិក APEC បន្តជួយ​ឧបត្ថម្ភ
​លើកកំពស់​ប្រសិទ្ធភាពកិច្ចសន្យាបង្ការប្រឆាំងអំពើពុករលួយ ជំរុញកិច្ចសហប្រ
តិបត្តិការអន្តរជាតិដើម្បី​លុបបាត់ជំរកសុវត្ថិភាពរបស់ជនប្រព្រឹត្តអំពើពុក
រលួយនិងបណ្ដាញជួញដូរខុសច្បាប់ឆ្លងដែនក្នុងតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ