(VOVWORLD) -ថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយបានបន្តប្រព្រឹត្តទៅរាល់សន្និសីទសំខាន់ៗក្នុងក្រប ខ័ណ្ឌឆ្នាំ APEC ២០១៧។ ដោយឈរលើប្រធានបទនៃឆ្នាំ APEC ២០១៧ គឺ “បង្កើតកម្លាំងចលករថ្មីដើម្បីពូន ជ្រុំអនាគតរួម”នោះ សន្នសីទលើកនេះបានបន្ត ផ្តោតសំខាន់លើបញ្ហាជម្រុញពាណិជ្ជកម្មនិងវិនិយោគរវាងបណ្តាប្រទេស APEC ជម្រុញការធ្វើសកលភាវូបនីយកម្មនិងធ្វើសមាហរណកម្មសេដ្ឋកិច្ច។តាមរយៈសកម្មភាពទាំងអស់នេះ សហគមន៍សហគ្រាសវៀតណាមក៏កំពុងខិតខំប្រឹងប្រែងក្តាប់ជាប់ ឱកាស សំដៅបង្កើតទំនាក់ទំនងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូក្នុងតំបន់។
អាចអះអាងបានថា ដោយទ្រង់ទ្រាយនិងសារៈសំខាន់របស់ខ្លួន APEC បាន លើកទឹកចិត្តនិងជម្រុញឲ្យសហគ្រាសជួរមុខពិភពលោកមកធ្វើអាជីវកម្មនិងវិនិ យោគនៅវៀតណាម និងបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមដំណើរការ អភិវឌ្ឍន៍។
ពេលវេលា “មាស” ដែលជះឥទ្ធិពលវិជ្ជមានទៅដល់សហគ្រាសវៀតណាម
ដោយមានព្រឹត្តិការណ៍ធំតូចរាប់រយនោះ APEC ២០១៧ បានរៀបចំសកម្ម ភាពជួបប្រាស្រ័យរវាងសហគ្រាសនានាជាមួយមន្ត្រីជាន់ខ្ពស់ អ្នករៀបចំផែនការ គោលនយោបាយ។ ក៏ដោយសកម្មភាពអន្តរកម្មទៅវិញទៅមកនេះ រួមទាំងទទួល បានការយកចិត្តទុកដាក់របស់អ្នករៀបចំផែនការគោលនយោបាយ រាល់ការសន្យា របស់ APEC នឹងនាំមកនូវការជះឥទ្ធិពលងាយស្រួលសម្រាប់ដំណើរការផលិតកម្មធ្វើ អាជីវកម្មរបស់សហគ្រាស។ លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធ្វើអាជីវកម្ម APEC វៀតណាម បានចាត់ទុកថា៖
លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធ្វើអាជីវកម្ម APEC វៀតណាម |
“ប្រការមួយដែលយើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការរៀបចំ APEC ២០១៧ លើកនេះ គឺធ្វើយ៉ាងម៉េចដើម្បីស្វែងរកបានប្រភពវិនិយោគថ្មី មានគុណភាព ខ្ពស់ជាង ប្រសិទ្ធភាពជាង នាំមកនូវតម្លៃខ្ពស់សម្រាប់សហគ្រាសវៀតណាម លើក កំពស់សមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស ដោយសារ សហគ្រាសវៀត ណាមចំនួន៩៨%ជាសហគ្រាសធុនតូចនិងមធ្យម។ ទន្ទឹមជាមួយគ្នានោះ គប្បី កសាងប្រព័ន្ធច្បាប់យុត្តិធម៌”។
តាមស្ថានភាពជាក់ស្តែងសរឲ្យឃើញថា នាពេលកន្លងទៅ វៀតណាមបានខិត ខំឆ្លៀតយករាល់កម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ដើម្បីរៀបចំរបៀប របប គោលនយោបាយ កសាងបរិយាកាសវិនិយោគបើកទូលាយឲ្យស្របទៅនឹង ក្រិត្យក្រមរួម។ តាមនោះឃើញថា វៀតណាមបាននិងកំពុងឆ្លៀតយកកិច្ចសហប្រតិ បត្តិការ APEC ក៏ដូចជាទំនាក់ទំនងទ្វេភាគីជាមួយសមាជិនានានៃវេទិកា សំដៅបើក ទូលាយឱកាសទាក់ទាញទុនវិនិយោគផ្ទាល់ស្ថិរភាព រួមចំណែកសកម្មក្នុងការ ជម្រុញសមត្ថភាពប្រកួតប្រជែងនិងប្រសិទ្ធភាពនៃសកម្មភាពរបស់សហគ្រាសក្នុង ប្រទេស។
ចូលរួមកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC នោះ សហគ្រាសវៀតណាម នឹងមានឱកាសអភិវឌ្ឍន៍ ទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យានិងសមត្ថភាពគ្រប់គ្រង ជឿនលឿនពីសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោក ជាពិសេសគឺសហគ្រាសធុនតូចនិង មធ្យម ដែលមានទុនស្រូបយក៩៨%នៃចំនួនសហគ្រាសសរុបទូទាំងប្រទេស។ លោក Hoang Van Dung បានឲ្យដឹងថែមទៀតថា៖
“ឥឡូវនេះជាសម័យឌីជីថល តាមនោះ បញ្ហាចោទឡើងសម្រាប់វៀតណាមគឺ ធ្វើយ៉ាងម៉េចដើម្បីសហគ្រាសធុនតូចនិងមធ្យមអាចស្វែងរកដៃគូសហប្រតិបត្តិការ ងាយស្រួលបំផុត។ ជាប្រទេសកសិម្ម ធ្វើយ៉ាងម៉េច ដើម្បីសហគ្រាសវៀតណាម អាចសហការគ្នា ដើម្បីលើកកំពស់តម្លៃផលិតកម្មកសិកម្ម។ តាមនោះ នេះជាឱកាស សហប្រតិបត្តិការនិងលើកកំពស់តម្លៃដើម្បីកែច្នៃផលិតផលកសិកម្ម”។
សហគ្រាសវៀតណាមអនុវត្តសកម្មភាពទទួលឱកាស
វៀតណាមកំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរយ៉ាងខ្លាំងក្លាជាមួយនឹងកម្ម វិធីកែទម្រង់របស់រដ្ឋាភិបាលដែលបានអនុវត្តស្រាប់នោះ ស្មារតីវិនិយោគធ្វើអាជី វកម្មត្រូវបានបំផុសឡើង។ នេះជាពេលវេលាសមស្របដើម្បីទាក់ទាញមិត្តភក្តិអន្តរ ជាតិមកធ្វើអាជីវកម្មនៅវៀតណាម ឆ្លៀតយកឱកាសបើកទូលាយជាមួយនឹងរដ្ឋាភិ បាលស្ថាបនា សុច្ចរិត បម្រើនិងធ្វើសកម្មភាព។ ឆ្លៀតយកឱកាសមាសពី APEC ព្រឹត្តិការណ៍នេះនឹងបានអនុវត្តដូចជាយុទ្ធសាស្ត្រមួយស្តីពីពន្លឿនពាណិជ្ជកម្មនិង វិនិយោគរបស់វៀតណាមក្នុងសតវត្សទី២១។ ដើម្បីបន្តក្តាប់ជាប់ឱកាសថ្មីទាំងនោះ សហគមន៍សហគ្រាសវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីទទួលរៀបចំឆ្នាំ APEC ២០១៧។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានអះអាងថា៖
“សន្និសីទ APEC ដែលបានរៀបចំនៅវៀតណាម ត្រូវក្លាយទៅជាវេទិកាច្នៃប្រ ឌិត។សកម្មភាពទាក់ទិនដល់សហគ្រាសនឹងក្លាយទៅជាសកម្មភាពច្នៃប្រឌិតជួរមុខ ក្នុងប្រវត្តិសាស្ត្រ APEC។ ជាពិសេស វានាំមកនូវតម្លៃបន្ថែមសម្រាប់ខឿនសេដ្ឋកិច្ច វៀតណាមតាមរយៈសកម្មភាពរបស់សហគ្រាស នោះគឺបង្កើនតួនាទីនយោបាយ របស់វៀតណាម”។
ឆ្នាំ APEC ២០១៧ សំដៅពង្រឹងឋានៈរបស់ APEC និងជាវេទិកាសេដ្ឋកិច្ចជួរមុខតំបន់។ ការជួបជុំរវាងបណ្តាខឿនសេដ្ឋកិច្ចជួរមុខលើតំបន់និងពិភពលោករួម ទាំងសហគ្រាសអន្តរជាតិជាង១ពាន់ជាសមាជិក APEC បានមកវៀតណាមក្នុង ឱកាសប្រព្រឹត្តទៅព្រឹត្តិការណ៍ APEC ២០១៧ ពិតណាស់ថា នឹងនាំមកនូវឱកាសជា ច្រើនសម្រាប់សហគ្រាសវៀតណាម បង្កើតបរិយាកាសអភិវឌ្ឍន៍ធំធេងជាង ពោរពេញទៅដោយសក្តានុភាពសហប្រតិបត្តិការថ្មីសម្រាប់វៀតណាម៕